ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌចំការមន ចុះបង្ក្រាបទីតាំង (Online Scames ) នៅអគារ PRINCE HUAN YU នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

ចែករំលែក៖

 

ភ្នំពេញ÷ គណ:បញ្ជាការឯកភាពខណ្ឌចំការមន ដោយមានការសម្របសម្រួលពី លោក ទុង រតនា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដឹកនាំ លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន នៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២៦នេះ បានចុះបង្ក្រាបទីតាំង Online Scames នៅអគារ PRINCE HUAN YU ផ្លូវបើកថ្មី ភូមិ១៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

កម្លាំងចម្រុះបានរកឃើញមនុស្សបម្រើការងារ និងសម្ភារមួយចំនួន :

* អគារA1 

– ជាន់ទី១៥ : បន្ទប់លេខ ១៥-៣៣ រកឃើញមនុស្ស ១៦នាក់ ស្រី ០១នាក់ ជនជាតិវៀតណាម។ សម្ភារៈរួមមាន : -កុំព្យូទ័រយួរដៃ ចំនួន ១០គ្រឿង – ទូរស័ព្ទដៃ ចំនួន ៣១គ្រឿង – All in one ចំនួន ០៨គ្រឿង – ដុំwifi ចំនួន ០១គ្រឿង។

– ជាន់ទី១៦ : បន្ទប់លេខ ១៦-៣៥ រកឃើញមនុស្ស ១១នាក់ ស្រី ០១នាក់ ជនជាតិវៀតណាម ។ សម្ភារៈរួមមាន : – កុំព្យូទ័រយួរដៃ ចំនួន ១៣គ្រឿង – ទូរស័ព្ទដៃ ចំនួន ៤៤គ្រឿង – ដុំwifi ចំនួន ០១គ្រឿង។

– ជាន់ទី១៧ : បន្ទប់លេខ ១៧-៣៦ រកឃើញមនុស្ស ១៥នាក់ ស្រី ០៣នាក់ ជនជាតិវៀតណាម។ សម្ភារៈរួមមាន : – កុំព្យូទ័រយួរដៃ ចំនួន ២១គ្រឿង – ទូរស័ព្ទដៃ ចំនួន ៥៨គ្រឿង – ដុំwifi ចំនួន ០១គ្រឿង។

– ជាន់ទី១៩ :  បន្ទប់លេខ ១៩-១៥ រកឃើញមនុស្ស ១០នាក់ ស្រី ០២នាក់ ជនជាតិវៀតណាម។ សម្ភារៈរួមមាន : – កុំព្យូទ័រយួរដៃ ចំនួន ១០គ្រឿង – ទូរស័ព្ទដៃ ចំនួន ២៧គ្រឿង-  ដុំwifi ចំនួន ០១គ្រឿង។

* អគារA2

– ជាន់ទី០៧ : បន្ទប់លេខ ០៧-១១ មិនមានមនុស្ស ។ សម្ភារៈរួមមាន : – កុំព្យូទ័រយួរដៃ ចំនួន ០៨គ្រឿង – ទូរស័ព្ទដៃ ចំនួន ៣០គ្រឿង – ដុំwifi ចំនួន ០១គ្រឿង។

– ជាន់ទី០៧ : បន្ទប់លេខ ០៧-២៥ មិនមានមនុស្ស ។ សម្ភារៈរួមមាន : -កុំព្យូទ័រយួរដៃ ចំនួន ០៧គ្រឿង – ទូរស័ព្ទដៃ ចំនួន ១៩គ្រឿង – ដុំwifi ចំនួន ០១គ្រឿង។

សរុបរួមមាន : ទូរស័ព្ទដៃចំនួន ២០៩គ្រឿង – កុំព្យូទ័រយួរដៃចំនួន ៦៩គ្រឿង – All in One ចំនួន ០៨គ្រឿង – ដុំwifi ចំនួន ០៦គ្រឿង។

 

យោងតាមលទ្ធផលកោសល្យវិច័យ ជនសង្ស័យខាងលើប្រើប្រាស់ប្រទេសកម្ពុជាប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (OnlineScams) ក្រោមរូបភាពអូសទាញលួងលោមស្នេហា Romances Scams ដែលមានគោលដៅទៅប្រទេសវៀតណាម ។

ជនបរទេសសរុប ចំនួន ៥៤នាក់ ស្រី ០៧នាក់ ០២សញ្ជាតិ (គ្មានលិខិតឆ្លងដែន ១៤នាក់ ស្រី០១នាក់) ជនជាតិវៀតណាម  ៥២នាក់ ស្រី ០៧នាក់ (គ្មានលិខិតឆ្លងដែន ១២នាក់ ស្រី០១នាក់) ជនជាតិចិន ០២នាក់ ប្រុស (គ្មានលិខិតឆ្លងដែន) ៕


ចែករំលែក៖