ភ្នំពេញ÷អនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៦ វេលាម៉ោង១៩:៥០ នាទី យប់ លោក ឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន និង វរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យ បានដឹកនាំកម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ត្រង់ចំណុចផ្លូវលំ ក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ជនសង្ស័យពាក់ព័ន្ធនឹងករណី :(លួច ,កាច់សោរកម៉ូតូ) កាលពីថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៦ ត្រង់ចំណុចមុខផ្ទះសំណាក់យីហោ នឹកនៀរ ផ្លូវលេខ៩៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងកាលពីថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៦ ត្រង់ចំណុចភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ ជនសង្ស័យខាងលើមាន ឈ្មោះ ណាត ខួច ហៅ( ខួច ) ភេទប្រុស អាយុ ២៦ឆ្នាំ។
សម្ភារៈដកហូតរួមមាន : -ម៉ូតូ ០១គ្រឿង ម៉ាក Suzuki Viva ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AU-2959 ។
បច្ចុប្បន្ន កម្លាំងជំនាញនាំជនសង្ស័យខាងលើយកមកនាយកដ្ឋាន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច