ព័ត៌មានទាន់ហេតុការណ៍៖

Zlatan Ibrahimovic ភ្នាល់ចាញ់ David Beckham មានអ្នកចូលមើលជិត​១០០លាននាក់

ចែករំលែក៖

កីឡាករលំដាប់ពិភពលោក David Beckham  និង កីឡាការ  Zlatan Ibrahimovic ​បានសម្រេចភ្នាល់គ្នាក្នុងនាមជាមិត្តភក្តិក្នុងពេលដែលប្រទេស រៀងៗខ្លួនប្រកួតគ្នា គឺក្រុមជម្រើសជាតិអង់គ្លេសប្រកួតជាមួយក្រុមស៊ុយអែតក្នុងវគ្គ៨ក្រុមនៃព្រឹត្តិការណ៍ World Cup នៅប្រទេសរុស្សុី​។

ការភ្នាល់របស់អ្នកទាំងពីរមិនមែនជាការភ្នាល់ដាក់ប្រាក់នោះឡើយ តែជាការនាំទៅទិញ ទំនិញនៅហាងទំនើប និងនាំទៅញាំុអាហារតែប៉ុណ្ណោះបើអ្នកណាចាញ់ត្រូវចេញថ្លៃ។ ការភ្នាល់នោះទទួលបានអ្នកចូលចិត្ត (like) ​ជិត១០០លាន នាក់ក្នុងពេលដ៏ខ្លី និងធ្វើឲ្យការប្រកួតកាន់តែល្អមើលក្នុងបណ្តាញសង្គម Twitter ។

Zlatan Ibrahimovic និង David Beckham បាន​យល់​ព្រម​លើ​ការ​ភ្នាល់ World Cup មុន​ពេល​ ស៊ុយអែត និងអង់គ្លេស​ប៉ះ​គ្នា​នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ នៅ​កីឡដ្ឋាន​សាម៉ារ៉ា។ Ibrahimovic ដែល​បាន​ចូល​លេង​ក្នុង​ក្របខ័ណ្ឌ MLS នៅ​ក្លិប LA Galaxy ជា​ក្លិប​ចាស់​របស់ Beckham បាន​ភ្នាល់​គ្នា​នៅ​លើ​បណ្តា​ញ​សង្គម Twitter ថាប្រសិនបើអ្នកណាចាញ់ត្រូវចេញថ្លៃទិញរបស់ របរ និងទិញអាហារញាំុ។

​​Ibrahimovic បាន​សរសេរ​ថា ប្រសិន​បើ​អង់គ្លេស​ឈ្នះ​​​​លោក​សុខចិត្ត​ប៉ាវ​អាហារ​ពេលល្ងាច​ឲ្យ Beckham កន្លែង​ណា​ក៏​បាន​នៅ​ជុំវិញ​ពិភពលោក​ ឲ្យ​តែ​អតីត​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ពេញ​ចិត្ត។ ប៉ុន្តែ​ប្រសិន​បើ ស៊ុយអែត​ឈ្នះ​វិញ អតីត​សមាជិក LA Galaxy ត្រូវ​ទិញ​ផលិត​ផល​ម៉ាក IKEA ឲ្យ​ខ្លួន​វិញ។

Beckham ទទួល​យក​​លក្ខខណ្ឌ​នេះ​ ដោយ​សុខ​ចិត្ត​ទិញ​ផលិត​ផល​អ្វី​ក៏​ដោយ​ពី​ម៉ាក IKEA ជូន Ibrahimiovic ប្រសិន​បើ​ស៊ុយអែត​អាច​ឆ្លង​ផុត​អង់គ្លេស​ឡើង​ទៅ​វគ្គ​បន្ត។

ទីបំផុតក្នុងជំនួបវគ្គ៨ក្រុមនៅព្រឹត្តិការណ៍ World Cup ក្រុមជម្រើសជាតិអង់គ្លេសបានប្រកួត ឈ្នះក្រុមជម្រើសជាតិស៊ុយអែត ក្នុងលទ្ធផល ២-០ ធ្វើឲ្យកីឡាករវ័យចំណាស់ទាំង២ដឹង ទាំង អស់គ្នាដោយកីឡាករ Beckham ភ្នាល់ឈ្នះកីឡាករ Ibrahimiovic។

អតីតកីឡករជម្រើសជាតិអង់គ្លេសបានសរសេរតបទៅ កីឡាករ ​ Ibrahimiovic ថា «ពេលនេះអង់គ្លេសឈ្នះហើយ ខ្ញុំគ្រាន់តែ​ចង់​ឲ្យ​ Zlatan មក​មើល​ការ​ប្រកួ​តបាល់​ទាត់​នៅ​ទឹក​ដី Wembley ដោយ​ត្រូវ​ពាក់​អាវ​អ្នកគាំទ្រ​អង់គ្លេស រួច​ញាំុ​ត្រី និង​ដំឡូង​ចៀនពេល​ចប់តង់ទី១»។ ពេល​នេះ​ Zlatan បាន​បង្ហោះ​សារ​ចុងក្រោយ​នេះ​ដោយ​បង្ហាញ​ថា​រូបគេ​បាន​ចាញ់ និងទទួល យក​ហើយ ។

ប្រវត្តិ​អង់គ្លេស​ជួប​ស៊ុយអែត​មិន​សូវ​កាក់កប​ឡើយ ពោលគឺ​៨​ប្រកួត​ចុង​ក្រោយ​របស់​ស៊ុយអែត និងអង់គ្លេស​ ស៊ុយអែត​របស់​លោក​ព្រះ Zlatan ចាញ់​អង់គ្លេស​តែ​ម្តង​គត់។ ប៉ុន្តែ​​អ្នកវិភាគ​របស់​សារព័ត៌មាន​ធំៗ​ដូចជា BBC និង The Guardian សុទ្ធ​តែ​គិត​ថា​អង់គ្លេស​ជា​អ្នក​ឡើង​ទៅ​វគ្គ​បន្ត លើក​លែង​តែ Sky Sports ដែល​បាន​គិត​ថា​អង់គ្លេស​នឹង​ធ្លាក់​នៅ​វគ្គ​ប៉េណាំងទី​ក្រោម​ថ្វី​ជើង​ស៊ុយអែត ៕


ចែករំលែក៖