ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិអូត្រីសម្នាក់ដេកស្លាប់នៅក្នុងបន្ទប់ផ្ទះសំណាក់យីហោ(ខរីបា) យ៉ាងអាថ៌កំបាំង

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិអូត្រីសម្នាក់ដេកស្លាប់នៅក្នុងបន្ទប់ផ្ទះសំណាក់យីហោ(ខរីបា)ជាន់ទី២ យ៉ាងអាថ៌កំបាំង ទាំងសមត្តកិច្ចមូលដ្ឋាន និងខាងម្ចាស់ផ្ទះសំណាក់ ហាក់មានការលាក់បាំងព័ត៌មាន សង្ស័យជាករណីឃាត់កម្ម។ ដែលហេតុការនេះមានការផ្ញាក់ផ្អើលកាលពីវេលាម៉ោង2រសៀល ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុច ផ្ទះសំណាក់យីហោ(ខរីបា) តាមបណ្ដោយផ្លូវ១៧២ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។

បើតាមប្រភពនៅកន្លែងកើតហេតុបានលួចបង្ហើបប្រាប់អ្នកសារព័ត៌មានអោយដឹងថា ករណីបុរសជនជាតិអូត្រីសដេកស្លាប់ក្នុងបន្ទប់ផ្ទះសំណាក់យីហោ(ខរីបា)ជាន់ទី២ខាងលើនេះហាក់បីដូចជាមានអាត់កំបាំងខ្លាំងណាស់ព្រោះគាត់បានឃើញខាងសមត្តកិច្ច និងខាងម្ចាស់ទីតាំង ខ្សឹបខ្សៀវ និងចេញចូលបិតទ្វាគួរអោយសង្ស័យ។

ប្រភពដដែលបានបន្តទៀតថា ជនបរទេសដែលស្លាប់ភាពច្រើនគឺបណ្ដាលមកពីប្រើប្រាស់គ្រឿងញៀនជ្រុល និងប្រើថ្នាំប៉ាវកំលាំង ដើម្បីអោយពេលរួមរក្ស័បានកាន់យូរផងដែរ៕ ស តារា

image7 image1 image2 image3 image4 image5 image6


ចែករំលែក៖