ព័ត៌មានទាន់ហេតុការណ៍៖

ស្រឡាញ់កូនស្រីគេ គ្មានលុយចូលដណ្ដឹង ចងកសម្លាប់ខ្លួន ២ថ្ងៃ ទើបប្រទះឃើញសព

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការផ្អើលឆោឡោ ដល់បងប្អូនប្រជាពលរដ្ឋ និងក្មេងៗឃ្វាលក្របី រាយការណ៍មកសមត្ថកិច្ចនគរបាលមូលដ្ឋាន ខណៈប្រទះឃើញសាកសពបុរសម្នាក់ និងម៉ូតូមួយគ្រឿង ចតកណ្ដាលព្រៃ កាលពីព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ ស្ថិតក្នុមភូមិថ្នាញ សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង ។

សមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា បុរសដែលស្លាប់មានឈ្មោះឈួន ឈន អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិដូនណយ ឃុំច្រេស ស្រុកចន្ទ្រា ។

ប្រភពបន្តថា ក្រោយពីទទួលព័ត៌មានថា មនុស្សចងកសម្លាប់ខ្លួនក្នុងព្រៃ សមត្ថកិច្ចនគរបាលខេត្ត និងនគរបាលជំនាញ សហការជាមួយនគរបាលមូលដ្ឋាន ចុះទៅកន្លែងកើតហេតុ ដោយឃើញសាកសពចងកនៅក្នុងព្រៃក្បែរផ្លូវរូចក៏ប្រកាសរកបងប្អូនប្រមាណជិត២ម៉ោង ទើបរកក្រុមគ្រួសារឃើញ ។

បើតាមក្រុមគ្រួសារសពបានឲ្យដឹងថា ឈ្មោះ ឈួន ឈន ភេទប្រុសអាយុ23ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករោងចក្រ ទីលំនៅភូមិ ដូនណួយ ឃុំច្រេស ស្រុកចន្ទ្រា ហើយបានបាត់ពីផ្ទះ២ថ្ងៃមកហើយ តាំងពីល្ងាចចេញពីធ្វើការមកម្ល៉េះ ។

ដោយមុនពេលកើតហេតុ កូនប្រុសចេះតែអង្គុយសំកុកតែម្នាក់ឯង ហើយបាននិយាយប្រាប់គាត់ថា ខ្ញុំស្រឡាញ់កូនស្រីគេ និងចង់ចូលស្ដីដណ្ដឹងប៉ុន្តែត្រូវគាត់បានប្រាប់ថា យើងមិនទាន់មានលុយទេ កូនរង់ចាំពេលក្រោយ ហើយបន្ទាប់មកក៏បាត់ដំណឹងកូនរហូតដល់ថ្ងៃប្រទះឃើញតែម្ដង។

សពត្រូវបាននគរបាលក្រុងបាវិត ប្រគល់ទៅឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ។ បច្ចុប្បន្នសមត្តកិច្ចយើង បានប្រគល់សាកសពជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕ យឹម សុថាន

ese ds ee


ចែករំលែក៖