ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងចម្រុះស្រុកក្រគរទទួលបទបញ្ជាចុះបង្រ្កាបបទល្មើសនេសាទមិនធ្វើសកម្មភាព

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ យោងរបាយការណ៍កម្លាំងចម្រុះស្រុកក្រគរប្រមាណចំនួន ១៥នាក់ ដឹកនាំដោយលោក វរសេនីយ៍ត្រី ម៉ោល សុទ្ធ អធិការរងនៃអធិការដ្ឋាននគរបាលស្រុកក្រគរ ទទួលបទបញ្ជាពី លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោក តន់ សីហតេជ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ចុះបង្រ្កាបបទល្មើសនេសាទនៅលើផ្ទៃទឹកបឹងទ្លេសាប ដោយដកហូតនូវឧបករណ៍ជាវត្ថុតាងជាច្រើនផងដែរ។

ប្រតិបត្តិការកម្លាំងចម្រុះខាងលើ ធ្វើឡើងកាលពីវេលាម៉ោង៥ និង១០ល្ងាច ថ្ងៃចន្ទ ៦កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ នៅចំណុចលើផ្ទៃទឹកបឹងទន្លេសាប ស្ថិតក្នុងភូមិទី៥ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។

នៅក្នុងរបាយការណ៍ខាងលើនេះបន្តថា ប្រតិបត្តិការខាងលើកម្លាំងបានដកហូតនូវឧបករណ៍ជាវត្ថុតាងរួមមាន កាណូតតូចធំចំនួន ០៦គ្រឿង សាច់អួនមានជើងច្រវ៉ាក់ចំនួន ០១វង់ធំ និងសម្ភារខាងលើទាំងអស់ កម្លាំងបានធ្វើកំណត់ហេតុដកហូតជាបណ្ដោះអាសន្ន ហើយបានយកមករក្សាទុកនៅមាត់ទឹកកំពុងលួងរងចាំបទបបញ្ជា។

របាយការណ៍ដដែលខាងលើបន្តទៀតថា នេះជាបទបញ្ជាឲ្យចាប់ទាំងម្ចាស់ ប៉ុន្តែបានរត់គេចខ្លួនបាត់ហើយ បញ្ជាក់ផងដែរ ឧបករណ៍សង្ស័យបទល្មើសនេសាទខុសច្បាប់ស្តីពីជលផល ត្រូវបានកម្លាំងបង្រ្កាបនេះមិនធ្វើសកម្មនោះទេ គឺចតស្ងៀមនៅក្បែរផ្ទះបណ្ដែតលើផ្ទៃទឹកបឹងទន្លេសាប។

បញ្ហាកម្លាំងចម្រុះស្រុកក្រគរទទួលបទបញ្ជាចុះបង្រ្កាបបទល្មើសនេសាទ ដោយបានដកហូតសម្ភារជាវត្ថុតាងរក្សាទុកជាបណ្ដោះអាសន្នខាងលើនេះ ក៏រងនូវការរិះគន់ពីមជ្ឃដ្ឋានទូរទៅផងដែរថា ធ្វើឡើងដូចជារឿងគំនំសុីសាច់ហុតឈាមអញ្ចឹងនោះដែរ ខណៈដែលជនសង្ស័យជាម្ចាស់ឧបករណ៍មិនបានធ្វើសកម្មភាព ហើយគេសង្កេតឃើញមានឧបករណ៍(អួនហ៊ុំ) ប្រភេទនេះ ដែលអូសទាញដោយកំលាំងម៉ាសុីនធំៗចំនួន ២ក្រុម ស្មើរនឹងចំនួន ១១គ្រឿង ក្រុមទី ១មានចំនួន ០៤វង់ ដែលក្នុង ១វង់ៗមានប្រវែងយ៉ាងតិចចំនួន ៨០០ម៉ែត្រ កំពុងល័ក្ខខ្លួនពួនអាត្មាក្នុងភូមិបន្លំជាមួយអ្នកស្រុកលើផ្ទៃទឹកបឹងទន្លសាប ដែលកន្លងមកថ្មីៗនេះពួកគេធ្វើសកម្មភាពនៅចំណុចអតីត (ឡូត៍នេសាទលេខ៧) ព្រំប្រទល់ស្រុកក្រគរ និងស្រុកកណ្ដៀង និង ១ក្រុមទៀតមានចំនួន ៧វង់ ហើយក្នុង ១វង់ៗមានប្រវែងចាប់ពី ១០០០ម៉ែត្រឡើងទៅ កំពុងលាក់ខ្លួនពួនអាត្មានៅក្នុងភូមិឃុំរាំងទិលជាមួយអ្នកភូមិ ដែលកន្លងមកពួកគេធ្វើសកម្មភាពចាប់ពីជ្រោយខ្សុំដល់រហូតដល់ជញ្ជាំង(ឡូត៍នេសាទលេខ២) គ្មានការបង្រ្កាបសោះ ដូច្នេះសង្ឃឹមថា នឹងមានបទបញ្ជាកម្លាំងចុះបង្រ្កាបផងដែរ៕ បឹុម ពិន


ចែករំលែក៖