ព័ត៌មានទាន់ហេតុការណ៍៖

កំពុងតែគាស់បន្ទប់ ម្ចាស់មកទាន់ ជាប់ខ្នោះល្មម

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចគាស់បន្ទប់ជួល ខណៈម្ចាស់មិននៅតែត្រូវបានម្នាស់មកទាន់ដេញចាប់ប្រគល់ឲ្យសមត្ថកិច្ចតែម្តង។

ហេតុការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក​ ថ្ងៃទី៨​ ខែធ្នូ​ ឆ្នាំ២០១៨​ នៅបន្ទប់ជួលមួយកន្លែងភូមិព្រៃទាទី១​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​រាជធានីភ្នំពេញ​។

ជនសង្ស័យឈ្មោះឃ្លាំង​ សុវណ្ណចាន់ថា​ ភេទប្រុសអាយុ២០ឆ្នាំ​ មុខរបមិនពិតប្រាដ​ ស្នាក់នៅភូមិត្រពាំងពោធិ៍​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ។ មានស្រុកកំណើតនៅភូមិឬស្សីកែវ​ សង្កាត់ឬស្សីកែវ​ ខណ្ឌឬស្សីកែវ​ ។

តាមសាក្សីពីជនរងគ្រោះបានឲ្យដឹងថា​ មុនពេលកើតហេតុរូបគាត់បានចាក់សោបន្ទប់ត្រឹមត្រូវហើយបានដើរកត់គីឡូទឹក​ ក្រោយមកស្រាប់តែមានជនសង្ស័យម្នាក់បានមកធ្វើកម្មភាពលួចគាស់សោរបន្ទប់ពេលនៅគាត់បានក្រឡេកឃើញក៏ស្រែកថាចោរៗធ្វើឲ្យជនសង្ស័យភ័យរត់ភ្លោះរបងទៅផ្ទះមួយទៀតទើបនាំគ្នាដេញចាប់បានហើយប្រគល់ឲ្យសមត្ថកិច្ច។

ក្រោយពេលកើតហេតុជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យរងចាំចាត់ការតាមច្បាប់ ៕ សុខាសែនជ័យ


ចែករំលែក៖