ព័ត៌មានទាន់ហេតុការណ៍៖

ក្នុងរយៈពេលមួយថ្ងៃ កម្លាំងសមត្ថកិច្ចខណ្ឌដង្កោបង្គ្រាបបទល្មើស២ករណីជាបន្ដបន្ទាប់  

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោបានបង្គ្រាបជនសង្ស័យ៤នាក់ ក្រោយពេលប្រព្រិត្តបទល្មើស២ករណីផ្សេងគ្នា។
ជនសង្ស័យ២នាក់ ពាក់ពន្ធ័ករណីលួចកង់ ទី១ឈ្មោះ រឿន វិបុល អាយុ ១៨ ឆ្នាំ មានមុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិស្រុកចេក សង្កាត់ជេីងឯក ខណ្ឌដង្កោ  ទី ២ ឈ្មោះ អ៊ុត សីលា ភេទប្រុស អាយុ២៥ ឆ្នាំ មានមុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិស្រុកចេក សង្កាត់ជេីងឯក ខណ្ឌដង្កោ ។ ចំណែកជនសង្ស័យ២នាក់ទៀត ពាក់ព័ន្ធករណីប្រេសារធាតុញៀន ដោយជនសង្ស័ទី១ ឈ្មោះ នៅ ឡុង ហៅអាបៀក អាយុ ១៨ ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិពួនកោះ ឃុំបាស្រែ ស្រុក អង្គរបុរី ខេត្តតាកែវ   និង ជនស្ស័ទី២ ឈ្មោះ អ៊ុំរាជ អាយុ ២៣ ឆ្នាំមុខរបរ ធ្វេីជាងម៉ូតូ មានទីលំនៅភូមិទួលសាំង ឃុំទួលសាំង ឃុំអង្គរបី ស្រុកអង្គរបុរី ខេត្តតាកែវ ។
បច្ចុប្បន្នជនសង្ស័យកំពុងសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញកាត់ទោសតាមនិតិវិធីច្បាប់ ៕ ជីម ភារ៉ា ដង្កោ
IMG_1495

ចែករំលែក៖