ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកសំរោងទងឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀន២នាក់បញ្ជូនទៅសាលាដំបូងខេត្ត

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៈ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋានខេត្តសហការជាមួយកម្លាំងនគរបាលស្រុកសំរោងទង ចុះបង្ក្រាបមុខសញ្ញាជួញដូរថ្នាំញៀន២នាក់
និងដកហូតបានថ្នាំញៀនព្រមទាំងវត្ថុតាងមួយចំនួនបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់។
ករណីឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើនេះបានធ្វើឡើងកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅភូមិស្រះស្រង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ជនសង្ស័យទាំង២នាក់ដែលត្រូវកម្លាំង សមត្ថកិច្ចឃាត់ខ្លួនទី១.ឈ្មោះម៉ម ភារ៉ា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិស្រះ ស្រង់ ឃុំសែនដី ស្រុកសំរោងទង និងទី២.ឈ្មោះ ឆោម ហៀ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិបឹងងោង ឃុំទឹកល្អក់ ស្រុកគង ពិសី ខេត្តកំពង់ស្ពឺ។

ជាមួយការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើសមត្ថកិច្ចបានដកហូតថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សថ្លាហៅម៉ាទឹកកកចំនួន៣កញ្ចប់,ម៉ូតូ១គ្រឿងម៉ាក
ស៊ុយហ្សុ៊យគីនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CP-2745 និងទូរស័ព្ទដៃចំនួន២ គ្រឿង។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ ទាំង២បានឆ្លើយសារភាពថា គ្រឿងញៀនទាំងនេះជារបស់ពួកគេដែលបម្រុងយកទៅលក់ឲ្យម៉ូយតែមិនទាន់បានលក់ផងក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង។
បច្ចុប្បន្នជនង្ស័យទាំង២នាក់ខាងលើត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាង
សំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បី ចាត់ការបន្តតាមនីតិវិធី ៕ សេនាស័ក្តិ

 

ase
សូមអានបន្ត ៖​ក្នុងរយៈពេលមួយថ្ងៃ កម្លាំងសមត្ថកិច្ចខណ្ឌដង្កោបង្គ្រាបបទល្មើស២ករណីជាបន្ដបន្ទាប់


ចែករំលែក៖