ភ្នំពេញ ៖ ជនសង្ស័យ៥នាក់រួមនឹងថ្នាំញៀនប្រភេទម៉ាទឹកកកជាង១០កញ្ចប់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោកឃាត់ខ្លួនជាក់ស្តែងជាបន្តបន្ទាប់កាលពីវេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ នៅមុខផ្ទះសំណាក់ ស្រែលាភ ផ្លូវលេខ១៣២ សង្កាត់បឹងកក់២ ក្នុងខណ្ឌទួលគោកដែលដំបូងឃាត់ខ្លួនបានជនសង្ស័យ២នាក់និងដកហូតថ្នាំញៀនបាន២កញ្ចប់ និងសាកសួរជនសង្ស័យទាំង ២នាក់រួចទើបកម្លាំងបន្តសហការជាមួយ កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញចុះឆែកឆេរបន្ទប់ជួលជនសង្ស័យខាងលើនៅម៉ោង៣និង៣០នាទី រសៀល ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ នៅចំណុចម្តុំរោងចក្រឆ្នាំង សង្កាត់បឹងកក់ ២ ខណ្ឌទួលគោកឃាត់បានជនសង្ស័យ៣ នាក់បន្ថែមទៀត ។
ជនសង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះទី ១-ឈ្មោះជា សុជាតិ ភេទប្រុស អាយុ១៧ ឆ្នាំ មុខរបរនិងកន្លែងស្នាក់នៅមិនពិតប្រាកដ ស្នាក់នៅក្នុង ខណ្ឌពោធិ៍សែនជ័យ, ទី២-ឈ្មោះសាយ រដ្ឋា ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ក្នុងខណ្ឌពោធិ៍សែនជ័យ, ទី៣-ឈ្មោះជា ថូ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរនិងកន្លែងស្នាក់នៅមិនពិតប្រាកដ, ទី៤-ឈ្មោះផុង វុត្ថា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិត ប្រាកដ ស្នាក់នៅ ផ្ទះជួលក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ និងទី៥-ឈ្មោះរស់ វាសនា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិត ប្រាកដ ស្នាក់នៅផ្ទះលេខ២២ ផ្លូវដែក សង្កាត់បឹងកក់២ ខណ្ឌទួលគោក។
ជាមួយការឃាត់ខ្លួនជនសង្ស័យទាំង៥នាក់ខាងលើសមត្ថកិច្ចបានដកហូតវត្ថុ
តាងរួមមានថ្នាំញៀនប្រភេទម្សៅក្រាម
ពណ៌សថ្លាហៅម៉ាទឹកកក១២កញ្ចប់តូច, ម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FV-6445 ។
បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ខាងលើរួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿងបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី ៕ ស ដារ៉ា