ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមការងារចម្រុះ ចុះអនុត្តច្បាប់ចំពោះរថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេស តម្រូវឲ្យរថយន្តមួយគ្រឿងកាត់ទ្រុងចោល

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ រថយន្តមួយគ្រឿង ត្រូវបានកម្លាំងចម្រុះនៃគណៈកម្មការត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណបច្ចេកទេស រកឃើញថា បានត ទ្រុងខុសលក្ខណៈបចេ្ចកទេសទាំងទ្រវែង និង កម្ពស់ ។ ការឃាត់រថយន្តនេះ គឺធ្វើឡើងកាលពីយប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតនៅក្នុង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តនេះ ជាប្រភេទរថយន្តយីឌុប ពាក់ស្លាកលេខ ភ្នំពេញ ៣A-៩៤២៩ ជារថយន្តដឹកទំនិញ បានបើកឆ្លងកាត់ផ្លូវជាតិលេខ ដោយមានការសង្ស័យ ក្រុមគណៈកម្មការចម្រុះបានហៅឃាត់រថយន្តធុនធំមួយនេះដើម្បីត្រួតពិនិត្យ ក្នុងការវាស់វែង រកឃើញថា ទ្រុងរថយន្តនេះ មានប្រវែងរហូតដល់១៥,៣ម៉ែត្រ លើសប្រវែង៣,១ម៉ែត្រ និង កម្ពស់លើសដល់០,៤៣ម៉ែត្រ បន្ទាប់ពីបានរកឃើញដូចនេះក្រុមគណៈកម្មការចម្រុះបានសម្រេចឲ្យម្ចាស់រថយន្ត កាត់ទ្រុងចេញនៅនឹងកន្លែងទាំងទ្រវែងទ្រុង និង កម្ពស់ទ្រុងរថយន្ត ។ ការកាត់ទ្រុងរថយន្តខុសលក្ខណៈបច្ចេកទេសនេះ គឺបានធ្វើឡើងកាលពីវព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ដោយត្រួតពិនិត្យផ្ទាល់ពីលោក កែវ ពៅ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ។

លោកកែវ ពៅប្រធានមន្ទីរសាធារណការ និងដឹកជញ្ជួនខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ការអនុ វត្តច្បាប់ចំពោះរថយន្តដែលតទ្រុងខុសលក្ខណៈបច្ចេកទេសនេះធ្វើជាប្រចាំព្រោះការតទ្រុងរថយន្តនេះដែលនាំឲ្យមានការដឹកលើ ទំងន់បំផ្លាញផ្លូវខូចអស់ ដូច្នេះតាមការណែនាំរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន គឺតម្រូវឲ្យម្ចាស់រថយន្ត កាត់ចំពោះ រថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេស ដោយគ្មានករណីលើកលែងនោះទេ ត្រូវតែកាត់ទ្រុងចេញនៅនឹងកន្លែងតែម្តង ។

លោកប្រធានមន្ទីរ បានបញ្ជាក់ថា សូមឲ្យម្ចាស់យានយន្តទាំងអស់ត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក បើអនុវត្តផ្ទុយពីលក្ខណ្ឌនៃច្បាប់ ហើយសមត្ថកិច្ចរកឃើញត្រូវតែ អនុវត្តតាមផ្លូវច្បាប់ ។ ប្រសិនបើម្ចាស់កយានយន្តទាំងអស់គ្នា ចូលរួមគោរព និង អនុវត្តច្បាប់បានជាប់លាប់ នឹងកាត់បន្ថយ ការដឹកលើសទម្ងន់ ដែលជាបញ្ហាធំ ធ្វើឲ្យខូចផ្លូវ ៕ ចន្ថា


ចែករំលែក៖