ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមបាល់បោះExtra Joss Fightersឈរលេខរៀងទី១កំពូលតារាងប្រចាំសប្តាហ៍ទី៧

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមបាល់បោះ Extra Joss Fighters បាននឹងកំពុងឈរនៅលើកំពូលតារាងប្រចាំសប្តាហ៍ទី៧ក្នុងការប្រកួតបាល់បោះលីកពានរង្វាន់ស្រាបៀរអង្គរបន្ទាប់ពីប្រកួតយកឈ្នះលើក្រុមបាល់បោះ Mekong Tigers ក្នុងលទ្ធផលពិន្ទុ៨២ទល់៦២ ខណៈ ដែលក្រុមបាល់បោះ ALLN បានឈរនៅលំដាប់លេខរៀងទី២ក្រោយពីប្រកួតយកឈ្នះក្រុមបាល់បោះ Team Respeck ក្នុង លទ្ធផលពិន្ទុ៧២ទល់២១កាលពីចុងសប្តាហ៍ កន្លងទៅនៅក្នុងវិមានពហុកីឡដ្ឋានជាតិ។

ចំពោះក្រុម Extra Joss Fighters លេង បាន៧ប្រកួតស៊ុតបានចំនួន៦០៣គ្រាប់ក្នុងនោះគ្រាប់បាល់ដែលរបូតចំនួន៣៣២គ្រាប់ ដូច្នេះក្រុម Extra Joss Fighters មានគ្រាប់បាល់ចំណេញចំនួន២៧១គ្រាប់មាន១៤ ពិន្ទុ ។ ក្រុម ALLN លេងបានចំនួន៦ប្រកួតឈ្នះទាំង៦ប្រកួតមាន១២ពិន្ទុ គ្រាប់ស៊ុតចូលគេបានចំនួន៤៦៣គ្រាប់ ហើយត្រូវរបូតគ្រាប់បាល់ទៅគេវិញចំនួន២៧០គ្រាប់។

ក្រុម Davies Paints ឈរនៅលំដាប់ លេខរៀងទី៣លេងបាន៧ប្រកួតឈ្នះ៥ ប្រកួតចាញ់២ប្រកួតមាន១២ពិន្ទុគ្រាប់បាល់ដែលស៊ុតចូលគេបានចំនួន៥៤៣គ្រាប់និងត្រូវគេបោះចូលវិញចំនួន៥២៣គ្រាប់។ ក្រុម Blue Thunder ឈរនៅលេខរៀងទី៤ លេងបាន៧ប្រកួតឈ្នះបាន៤ប្រកួតចាញ់៣ប្រកួតមាន១១ពិន្ទុ ។ មានគ្រាប់បាល់បោះចូលដៃគូបានចំនួន៤២៧គ្រាប់និងគ្រាប់ដែលរបូតទៅគេវិញចំនួន៤១៩គ្រាប់។ ក្រុម Bayon Air Line ឈរនៅលេខរៀងទី៥លេងបាន៧ប្រកួតឈ្នះ៤ប្រកួតចាញ់៣ប្រកួតមាន១១ពិន្ទុ គ្រាប់បោះចូលគេបានចំនួន៤៥៣គ្រាប់និងគ្រាប់បាល់ដែលរបូតទៅគេវិញចំនួន៤៦១គ្រាប់។

គួរបញ្ជាក់ថា ក្រុម Davies Paints ប្រកួតឈ្នះក្រុម Smart Dragons ក្នុងលទ្ធ ផលពិន្ទុ៦៤ទល់៥០ ។ ក្រុម Blue Thunder លេងឈ្នះក្រុម P.P Blue Krait ក្នុងលទ្ធ ផលពិន្ទុ៥៨ទល់នឹង៤១ ។ រីឯក្រុម Bayon Air Line លេងឈ្នះក្រុម MSGM Beast ក្នុងលទ្ធផលពិន្ទុ៧៤ទល់និង៧១៕ សារីម

res (2)

res (1)

res


ចែករំលែក៖