ព័ត៌មានទាន់ហេតុការណ៍៖

ខឹងប្អូនខ្លួនទៅជិះម៉ូតូជាមួយអ្នកផ្សេង និងដោះគ្រឿងម៉ូតូលក់ ផឹកស្រវឹងទៅវាយកម្ទេចផ្ទះគេ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់ត្រូវបានត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីរូបគេចេញពីផឹកសីុនៅក្នុងក្លឹបស្រវឹងហើយនឹកខឹងប្អូនរបស់ខ្លួនទៅជិះម៉ូតូជាមួយមិត្តភក្តិគេ និងដោះយកគ្រឿងម៉ូតូយកទៅលក់ដើរលេងចាយវាយ ហើយក៏បានទៅយកដុំថ្មទៅគប់ និងវាយបំផ្លាញផ្ទះបុរសម្នាក់នោះ​ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២និង៥០នាទី ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០១៧ នៅចំណុច ផ្ទះលេខ311B ផ្លូវ២០១១ ក្រុមទី៣ ភូមិ តាងួនទី១ សង្កាត់ កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ សំ វ៉ាន់ហួរ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ លក់នំអាកោ ស្នាក់នៅបន្ទប់ជួលលេខ៣១ ផ្លូវរថភ្លើង ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះជាម្ចាស់ផ្ទះឈ្មោះ ម៉ម ខេមរ៉ា ភេទស្រី អាយុ៥៥ឆ្នាំ មុខរបរ សំអាងការអប្សារាខ្មែរស្តារ មានទីលំនៅផ្ទះលេខ311B ផ្លូវ២០១១ ក្រុមទី៣ ភូមិ តាងួនទី១ សង្កាត់ កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមការបំភ្លឺរបស់ឈ្មោះ សំ វ៉ាន់ហួរ ជាជនសង្ស័យ បានបញ្ជាក់ថា មុនពេលសកម្មភាពគប់ផ្ទះរបស់ជនរងគ្រោះ ខ្លួន(ជនសង្ស័យ)បានចូលទៅផឹកស៊ីនៅក្លឹប រ៉ីល្សែក លុះដល់ម៉ោងកើតហេតុខាងលើ ខ្លួនបានចេញពីក្លឹប ហើយក៏បានធ្វើសកម្មភាពយកដុំថ្មគប់ទៅលើផ្ទះសំអាងការ (យីហោអប្សារខ្មែរស្តាយ) ដោយខឹងកូនម្ចាស់ផ្ទះជិះម៉ូតូជាមួយប្អូនប្រុសរបស់ខ្លួន និងដោះគ្រឿងម៉ូតូលក់ទើបខ្លួនខឹង មកគប់ផ្ទះរបស់ជនរងគ្រោះ​ បណ្តាលឲ្យខូតខាត បែកស្លាកយីហោ អប្សារខ្មែរស្តារ និង របើក សង្កសី ទ្វារផ្ទះ។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យមកប៉ុស្តិ៍នគរបាលកាកាប ដើម្បីសាកសួរ ៕ សុខាសែនជ័យ


ចែករំលែក៖