ព័ត៌មានទាន់ហេតុការណ៍៖

គ្រូបង្វឹកចង់ឲ្យ Manny Pacquiao ចូលនិវត្តន៍ក្រោយចាញ់ Jeff Horn

ចែករំលែក៖

លោក Freddie Roach ដែលជាគ្រូបង្វឹករបស់កីឡាករ Manny Pacquiaoបាន និយាយថាគាត់នឹងស្នើឲ្យស្តេចប្រដាល់សញ្ជាតិហ្វីលីពីននេះចូលនិវត្តន៍ក្រោយបរាជ័យក្រោមស្នាដៃកីឡាករអូស្រ្តាលីJeff Horn ។

Pacquiaoបានប្រកួតចាញ់ Jeff Horn ដោយលទ្ធផលពីអជ្ញាកណ្តាលបីរូប 117-111, 115-113 និង115-113 ប៉ុន្តែPacquiao បាននិយាយនៅលើសង្វៀនថា នឹងមានការប្រកួតឡើងវិញ។

Manny Pacquiao បាននិយាយក្រោយការប្រកួតថា គេខកចិត្តយ៉ាងខ្លាំងចំពោះអាជ្ញាកណ្ដាលជុំវិញការកាត់សេចក្ដីក្នុងការប្រកួតដែលរូបគេចាញ់ និងរបូតខ្សែក្រវាត់ទៅ Jeff Horn កាលថ្ងៃអាទិត្យនៅក្រុង Brisbane ប្រទេសអូស្ត្រាលី ។ អ្នកប្រដាល់ហ្វីលីពីនរូបនេះថា អាជ្ញាកណ្ដាលធូររលុងពេកក្នុងការប្រកួតនេះ ហើយបណ្ដោយឲ្យគូប្រកួតសញ្ជាតិអូស្ត្រាលី រូបនេះគេចខ្លួនដោយគ្មានការព្រមាន។

ទោះបីជាបរាជ័យក្តីក៏ Manny Pacquiao ក៏ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពេល ត្រឡប់ទៅដល់ប្រទេសកំណើតរបស់ខ្លួនវិញ ៕ ដេវីត


ចែករំលែក៖