ព័ត៌មានទាន់ហេតុការណ៍៖

គ្រូបង្វឹកជម្រើសជាតិអាល្លឺម៉ង់អាចនឹងមកដឹកនាំក្លិប Real Madrid ជំនួសលោក Zidane

ចែករំលែក៖

ក្លិបស្តេច Real Madrid បានសម្លឹងឃើញគ្រូបង្វឹកជម្រើសជាតិអាល្លឺម៉ង់លោក Joachim Low ដើម្បីត្រៀមជំនួសតំណែងលោក Zinedine Zidane បើសិនជាអ្នកចាត់ការសញ្ជាតិបារាំងរូបនេះដឹកនាំក្រុមស្តេចស មិនបានឈ្នះពានអ្វីសោះរដូវកាលនេះ។

សារព័ត៌មានរបស់អេស្ប៉ាញ AS បានលើកឡើងថា លោក Zinedine Zidane នឹងត្រូវបានបណ្តេញចេញពី ក្លិបសេ្តចស Real Madrid ប្រសិនបើរូបលោក មិនបានជួយឲ្យក្លឹបឈ្នះពានណាមួយសោះនៅក្នុងឆ្នាំនេះ។

ថ្នាក់ដឹកនាំកំពូលៗរបស់ក្លិប Real Madrid បានត្រៀមរួចហើយ ដោយពួកគេចង់បានគ្រូបង្វឹកជម្រើសជាតិអាល្លឺម៉ង់ Joachim Low ជាគោលដៅធំទី១ ខណៈដែលអ្នកចាត់ការ Antonio Conte របស់ក្រុម Chelsea និងអ្នកចាត់ការ Mauricio Pochettino របស់ក្រុម Tottenham Hotspur ជាគោលដៅបន្ទាប់៕

សូមបញ្ជាក់ថា លោក Zidane កំពុងតែមានសម្ពាធយ៉ាងខ្លាំង ក្រោយបរាជ័យនៅក្នុងការប្រកួត EI Clasico ដែលរូបលោកអាចនឹងជំនួសនឹង គ្រូបង្វឹកជម្រើសជាតិអាល្លឺម៉ង់គឺលោក Joachim Low ប្រសិនបើលោក Zidane សម្រេចចិត្តចាកចេញសម្រាប់រដូវកាលក្រោយ ៕ ដេវីត

Joachim Low


ចែករំលែក៖