ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់២ករណី ស្លាប់មនុស្ស២នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចប្រាប់ថា មានគ្រោះថ្នាក់ចរាចរណ៍ចំនួន០២ ករណីកើតឡើងនៅឃុំអូរឧកញ៉ាហេង បណ្តាលឲ្យមនុស្ស២នាក់ស្លាប់ ។

លើកទី ០១ កាលពីម៉ោងជិត៧យប់ថ្ងៃទី១៩ខែសីហាឆ្នាំ២០១៨ កើតឡើងនៅចន្លោះគីឡូ១៩៣-១៩៤ ស្ថិតក្នុងភូមិអូរតាប៉ាងឃុំអូរឧកញ៉ាហេង បង្ក ឡើងដោយរថយន្ត០១គ្រឿងម៉ាក ហុិនដាយ កូរេ ពណ៌ ស លាយ ខៀវ ពាក់ស្លាកលេខភ្នំពេញ ៣B ៦១៧៥ ទិសដៅពីខេត្តព្រះសីហនុទៅភ្នំពេញ (អ្នកបើកបរគេចខ្លួន) បានបុកបុរសម្នាក់ដើរថ្មើរជើង មិនស្គាល់អត្តសញ្ញាណ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ។

សាកសពយកទៅរក្សាទុកនៅ វត្តក្បែរនោះដើម្បីស្រាវជ្រាវរកសាច់ញាតិ រីឯវត្ថុតាងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ។

លើកទី ០២ នៅម៉ោង០៤និង១៥នាទី ទាបភ្លឺ ថ្ងៃទី២០ខែសីហាឆ្នាំ២០១៨ កើតឡើងនៅចន្លោះគីឡូ១៩៥-១៩៦ ភូមិបត់គគីរឃុំអូរឧកញ៉ាហេងស្រុកព្រៃនប់ខេត្តព្រះសីហនុ បង្ក ឡើងដោយរថយន្ត០១ គ្រឿងមិនស្គាល់ម៉ាក បានបុកបុរសម្នាក់ឈ្មោះ ជូ ម៉ារ៉េត ភេទប្រុសអាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ ទីលំនៅកន្លែងកើតហេតុខាងលើ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ។

សាកសពត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីយ៍ ៕ឆ្លាម សមុទ្រ


ចែករំលែក៖