ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនជាតិចិនម្នាក់​រកឃើញសង្ស័យថ្នាំញៀន១១កញ្ចប់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០១៨ នគរបាលផ្នែកការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជូន ជនជាតិចិនម្នាក់ សង្ស័យប្រើប្រាស់ និងចែកចាយគ្រឿងញៀន ទៅតុលាការដើម្បីចាត់ការតាមនិតិវិធីច្បាប់ ។

គួរបញ្ជាក់ នគរបាលបានឃាត់ខ្លួនជនជាតិចិនម្នាក់នៅក្រុងព្រះសីហនុ ពាក់ពន្ធ័នឹងគ្រឿងញៀនកាលពីថ្ងៃទី ១០ ខែឆ្នូ ឆ្នាំ ២០១៨ កម្លាំងការិយាល័យគ្រឿងញៀនខេត្តព្រសីហនុបានចុះបង្រ្កាបគ្រឿងញៀន ០១ ករណី ស្ថិតនៅក្រុម៤ ភូមិ២ សង្កាត់លេខ២ ឃាត់ខ្លូនបានជនសង្ស័យចំនូន១ នាក់ ឈ្មោះYang Chang hai ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិចិន មុខរបរធ្វើការកាសុីណូ វត្ថុងតាងដកហូតបានរួមមាន ម្សៅក្រាមពណ៌សថ្លាជាសារធាតុញៀនចំនួន ១១ កញ្ចប់ ប្រភេទទឹកដបចំនួន២ ប្រភេទគ្រាប់២ ប្រភេទដូចកាហ្វេចំនួន១ កញ្ចប់ ទូស័ព្ទចំនួន១គ្រឿង ៕ ឆ្លាម សមុទ្រ


ចែករំលែក៖