ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់លូចយកម៉ូតូជិះបាន១០ម៉ែត្រូវម្ចាស់ឃើញទាន់ដេញចាប់បានវាយទ្រមខ្លួន

ចែករំលែក៖

ភ្នំពេញៈ កាលពីវេលាម៉ោង១១និង៤៥នាទី ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ មានករណីលួចម៉ូតូម៉ាកធូដេរ ពណ៌ត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ ១BV៥៦៧៨ នៅចំណុចផ្ទះគ្មានលេខផ្លូវបេតុងក្រុមទី៩ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ដោយម្ចាស់ឈ្មោះអាន ធិកា ភេទប្រុស អាយុ៣០ឆ្នាំ គាត់ទុកកូនសោជាប់នឹងម៉ូតូ ស្រាប់តែជនសង្ស័យមានគ្នា២នាក់បានលួចយកម៉ូតូជិះបានប្រហែល១០ម៉ែត្រ ក៏ត្រូវម្ចាស់ឃើញទាន់រត់ដេញចាប់បានភ្លាមៗ ។

ជនសង្ស័យ១មាន ឈ្មោះ នៅ វាសនា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ និងបក្ខពួក១នាក់ទៀតឈ្មោះអូន រត់គេចខ្លួន ។

បច្ចុប្បន្នជនសង្ស័យកំពុងកសាងសំណូមរឿងចាត់ការតាមនីតិវិធីច្បាប់៕ តាឡឹម

IMG-20170301-WA0036


ចែករំលែក៖