ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចនគរបាលចាប់ខ្លួនពីបទជួញដូរសារធាតុញៀន

ចែករំលែក៖

ខេត្តកណ្ដាលៈ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួនបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក បន្ទាប់ពីជនសង្ស័យរូបនេះធ្វើសកម្មភាពជួញដូរដោយខុសច្បាប់នូវសារធាតុញៀនដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់កាលពីវេលាម៉ោង២២និង១០នាទី ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិធម្មត្រ័យ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ។

មន្រ្ដីនគរបាលស្រុកពញាឮបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សឿន សុខពេជ្រ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករកាប់គោ មានទីលំនៅភូមិចិនដាំម្លូ ឃុំវាំងចាស់ ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ។ ដោយឡែកវត្ថុតាងដកហូតបានមានថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន៣កញ្ចប់តូចនិងទូរសព្ទ័ដៃ១គ្រឿង ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុកម្លាំងសមត្ថកិច្ចបានទទួលព័ត៌មានច្បាស់ការថា មានមុខសញ្ញាកំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀននៅក្នុងភូមិធម្មត្រ័យ ឃុំផ្សារដែក ភ្លាមនោះកម្លាំងនគរបាលក៏បានចុះមកបង្រ្កាបនិងឆែកឆេរជនសង្ស័យរហូតរកឃើញថ្នាំញៀនចំនួន៣កញ្ចប់និងឈានដល់ការខ្លួនជនសង្ស័យបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ

IMG_3912 IMG_3913


ចែករំលែក៖