ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូលឿនភ្លាត់ស្នៀតដួលឯងៗបោកបែកក្បាល និងបាក់ជើងរងរបួសធ្ងន់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសម្នាក់បានរងរបួសបែកក្បាល និងបាក់ជើងម្ខាងយ៉ាងធ្ងន់ធ្ងរ ដោយសារគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូក្នុងល្បឿនលឿន បានដួលបោកផ្ទប់ទៅនឹងថ្នល់ដោយឯងៗ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់។
ហេតុការណ៍បុរសម្នាក់ជិះម៉ូតូភ្លាត់ស្នៀតដួលបោកបែកក្បាលរបួសធ្ងន់ បានកើតឡើងកាលពីវេលាម៉ោង៩ និង២៥នាទី យប់ថ្ងៃព្រហស្បតិ៍ ១០រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៥៨.១៥៩ ស្ថិតក្នុងភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។
នគរបាលផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរស្រុកក្រគរបាលបានឲ្យដឹងថា ជនរងរបួសឈ្មោះ សាយ សុភ័ក្រ្ក ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុខាងលើ ។ មុនដំបូងគេឃើញជនរបរបួងជិះម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៥ ពណ៏ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1F 5408 ក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះមកដល់ចំណុចហេតុការណ៍ខាងលើ មិនដឹងជាយ៉ាងម៉េចស្រាប់តែដួលទាំងកម្រោលតែម្ដង បណ្ដាលឲ្យរងរបួសធ្ងន់ (បែកក្បាល និងបាក់ជើងខាងស្ដាំ) ។
ប្រភពព័ត៌មានខាងលើបន្តទៀតថា ករណីនេះបណ្ដាលឲ្យខូចខាតម៉ូតូ ១គ្រឿង និងរងរបួសមនុស្សម្នាក់(ធ្ងន់) ហើយជនរងរបួសបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ចំណែកវត្ថុតាងម៉ូតូបានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារសាច់ញាតិជនរងរបួស៕  បឹុម ពិន

ចែករំលែក៖