ព័ត៌មានទាន់ហេតុការណ៍៖

ជួសជុលរថយន្តប្រហែស ក្បាលរថយន្តសង្កត់លើស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តបាត់ដំបង: ជាងជួសជុលរថយន្តម្នាក់ ខណកំពុងជួសជុលរថយន្តធុនធំក្នុងយានដ្ឋាន ហើយដោយទំនងមានការធ្វេសប្រហែសផងនោះ បានធ្វើឲ្យក្បាលរថយន្តរបូតគន្លិះ សង្កត់លើស្លាប់យ៉ាងអាណោចអាធ័ម ។

ឧប្បត្តិហេតុនេះកើតឡើងនៅវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃ អង្គារ ៨កើត ខែ ជេស្ឋ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹង ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ នៅក្នុងយានដ្ឋាន ហុង ឆាយ ស្ថិតនៅក្នុងក្រុមទី៦ ភូមិចម្ការឬស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

មន្ត្រីនគរបាល ក្រុងបាត់ដំបង បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ពឿន មុន្នី ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ ជាងជួសជុលរថយន្ត មានទីលំនៅភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ជនរងគ្រោះត្រូវក្បាលរថយន្តធ្លាក់សង្កត់លើ ខណ:ដែលកំពុងដេកផ្ងារពោះជួលជុលរថយន្តធុនធំមួយគ្រឿង ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញទៅដល់ បានធ្វើកោសល្យវិច័យលើសាកសព ហើយបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយក្បាលរថយន្តសង្កត់លើ ប្រាកដមែន ក៏បានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ សហការី


ចែករំលែក៖