ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ៣ ឃាត់ខ្លួនជនសង្ស័យម្នាក់ រួមជាមួយថ្នាំញៀន១២កញ្ចប់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលស្ទឹងមានជ័យ៣ ឃាត់ខ្លួន ក្រោយពេលឆែករកឃើញថ្នាំញៀននៅជាប់ក្នុងខ្លួន១២កញ្ចប់ កាលពីវេលាម៉ោង១៦ និង ២០នាទីល្ងាច ថ្ងៃព្រហស្បតិ៍ ១០កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចផ្លវវេងស្រេង ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។

លោកឯម ភារី នាយប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ បានប្រាប់ឲ្យដឹងថា ជនសង្ស័យមានឈ្មោះផាន់ ធី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះជួល ផ្លូវលំ សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ។

លោកនាយប៉ុស្ដិ៍ បានឲ្យដឹងទៀតថា នៅវេលាម៉ោង ១៦ និង២០នាទី ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ កម្លាំងនគរបាលស្ទឹងមានជ័យ៣ បានចុះល្បាតក្នុងមូលដ្ឋាន និងដាក់គោលដៅត្រួតពិនិត្យនៅក្នុងភូមិសាស្ដ្រ ដើម្បីទប់ស្កាត់បទល្មើស ក្នុងមូលដ្ឋាន លុះពេលនគរបាលស្ទឹងមានជ័យ៣ ជិះតាមបណ្តោយផ្លូវវេងស្រេង ក៏ឃើញជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក MSX ពណ៌ស បិទពណ៍ផ្កាឈូក ស្លាកលេខភ្នំពេញ 1DH6345 ជិះយ៉ាងលឿនដោយមានការសង្ស័យកម្លាំងនគរបាល បានជិះដេញតាមឃាត់សុំឆែកឆេរត្រួតពិនិត្យ ក៏ប្រទះឃើញថ្នាំញៀនចំនួន១២កញ្ចប់តូច​ នៅក្នុងខ្លួនជនសង្ស័យ ហើយកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនភ្លាមៗ យកទៅសាកសួរតែម្ដង ។

បច្ចប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចនគរបាលស្ទឹងមានជ័យ៣ កំពុងសាកសួរ និង កសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការនគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការបន្ដតាមនីតិវិធី ៕ ភារ៉ា ដង្កោ


ចែករំលែក៖