ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកគងពិសីល្បាតក្នុងមូលដ្ឋានឃាត់ខ្លួនមុខសញ្ញាជួញដូរនិងជក់ថ្នាំ៥នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ មុខសញ្ញាជួញដូរថ្នាំញៀនម្នាក់ និងក្រុមអ្នកញៀនថ្នាំ៤នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកគងពិសី ចុះល្បាតក្នុងនូលដ្ឋានដើម្បីការពារសណ្តាប់ធ្នាប់ និងសន្តិសុខជូនប្រជាពលរដ្ឋឃាត់ខ្លួន ខណៈពួកគេកំពុងផ្តុំគ្នាជក់ថ្នាំ។

ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានបញ្ជូនខ្លួនក្រុមជនសង្ស័យទៅកាប់អធិការដ្ឋានស្រុកកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀនចាត់ការតាមនីតិវិធី។

ប្រភពពីមន្ត្រីនគរបាលស្រុកបានប្រាប់ថា ការឃាត់ខ្លួនក្រុមជនសង្ស័យនេះ ធ្វើឡើងកាលពីល្ងាចថ្ងៃអាទិត្យ ៦រោច ខែបុស្ស ឆ្នាំ រកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ ២០១៨ ដោយកំលាំងអធិការដ្ឋាននគបាលស្រុក បានចុះល្បាតក្នុងភូមិសាស្រ្តស្រុកមកដល់ត្រង់ចំណុចភូមីថ្នល់បទ ឃំុពេជ្រមុនី បានប្រទះឃេីញមុខសញ្ញាជួញដូរ និងជក់គ្រឿងញៀនចំនួន5នាក់ នៅផ្ទះមួយកន្លែង ក៏ឃាត់ខ្លួនតែម្តង ក្នុងនោះមុខសញ្ញាជួញដូរនិងចែកចាយ ១ នាក់ ឈ្មោះកង ធា ហៅអិុក ភេទប្រុស អាយុ25ឆ្នាំ នៅភូមិថ្នល់បទ ឃំុពេជ្រមុនី ស្រុកគងពិសី គឺជាមុខសញ្ញាដែលសមត្ថកិច្ចតាមដានជាយូរមកហើយ ។ ចំណែកមុខសញ្ញា៤នាក់ទៀតជាអ្នកប្រេីប្រាស់។

ជនសង្ស័យទាំង៤នាក់ ឈ្មោះអឺុម រ័ត្តនា ភេទប្រុស អាយុ27ឆ្នាំភូមិថ្នល់បទ ឃំុពេជ្រមុនី ស្រុកគងពិសី។ 2 ឈ្មោះអុល វណ្ណេត ភេទប្រុស អាយុ16ឆ្នាំ ត្រពាំងរកា ឃំុពេជ្រមុនី ។ 3 ឈ្មោះសុខ សាមី ភេទប្រុស អាយុ30ឆ្នាំ នៅភូមីអង្គដូនពិស ឃំុទឹកល្អក់ ។ 4 ឈ្មោះ ហួត ចំរេីន ភេទប្រុស អាយុ24ឆ្នាំ ភូមីពេជ្រមុនី ឃុំពេជមុនី ស្រុកគងពិសី។

ក្រោយឃាត់ខ្លួនសមត្ថកិចបានត្រួតពិនិត្យលើខ្លួនមុខសញ្ញាសង្ស័យសមត្ថកិច្ចរកឃើញម្សៅក្រាម ពណ៌សថ្លាសង្ស័យគ្រឿងញៀនចំនួន8កញ្ចប់ មធ្យម2តូច6កញ្ចប់ និងទូរសព្វ័2គ្រឿង ព្រមទាំងឧបករណ៍ប្រេីប្រាស់មួយចំនួន។

ក្រោយឃាត់ខ្កួនក្រុមជនសង្ស័យត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងបញ្ជូនបន្តទៅការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្តតាមនីតិវិធី៕ សេនាស័ក្តិ

 


ចែករំលែក៖