ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់ទំនងជាស្រវឹងស្រាបើករថយន្តទៅបុកក្បាលនាគចែកទ្រូងផ្លូវបើកទៅមុខលែងរួច

ចែករំលែក៖

ភ្នំពេញ: នារីម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តមួយគ្រឿងជ្រុលចង្កូតទៅបុកក្បាលនាគចែកទ្រូងផ្លូវ បណ្តាលឲ្យរថយន្តដាច់កាឡេកង់ទៅមុខលែងរួច ហើយនៅក្នុងហេតុការនេះមិនបង្កឲ្យមានអ្នករងរបួសទេ។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជាង៣ ទៀបភ្លឺថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវព្រះមុន្នីវង្ស ខាងមុខវិទ្យាល័យបឹងត្របែក ស្ថិតនៅក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពពត៌មាននៅកន្លែងកើរហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញនារីម្នាក់បើករថយន្តម៉ាកឡិចស៊ីស RX330 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2V-1634 តាមបណ្តោយផ្លូវព្រះមុន្នីវង្ស ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុបាបជ្រុលចង្កូតទៅបុកក្បាលនាពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរថយន្តដាច់កាឡេកង់ទៅមុខលែងរួច ហើយនៅក្នុងហេតុការនេះមិនបង្កឲ្យមានអ្នករងរបួសទេ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានចុះមកស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោករង់ចាំដោះស្រាយគ្នាពេលក្រោយ៕ ជ្រោយពេជ្រ


ចែករំលែក៖