ព័ត៌មានទាន់ហេតុការណ៍៖

នារី៣នាក់របួសបាក់ជើង​ ក្រោយរថយន្តកាមរីបាឡែនបើកបុកម៉ូតូ១គ្រឿងទាំងកម្រោល

ចែករំលែក៖

ភ្នំពេញ៖​ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ​ បានកើតឡើងរវាងរថយន្ត នឹងម៉ូតូ​ បណ្ដាលឲ្យនារីស្រស់ស្អាត៣នាក់​ បានរងរបួសធ្ងន់​ ដោយបាក់ជើងម្ខាងទាំងអស់គ្នា​ ខណៈដែលពួកគេកំពុងជិះម៉ូតូ ម៉ាក Scoopyឌុបគ្នា​ ក្នុងល្បឿនលឿន​ ក៏ត្រូវរថយន្តកាមរីបាឡែនមួយគ្រឿង បើកបុកយ៉ាងពេញទំហឹងតែម្តង​ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ​ បានកើតឡើងនៅវេលាម៉ោង៣និង៣០នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ នៅចំណុចទល់មុខហាងលក់សំភារៈសម្រាប់ទារក​ ត្រង់ផ្លូវបំបែកជា៤ រុក្ខវិថី សម្ដេចប៉ាន កែងជាមួយវិថី ប៉ាស្ទ័រ សង្កាត់បឹងរាំង ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ ។

តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ​ បានឲ្យដឹងថា នៅមុនពេលកើតហេតុ​ គេឃើញនារីរងគ្រោះទាំង៣នាក់បានជិះម៉ូតូម៉ាក Scoopy ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BZ-3570 ឌុបគ្នាយ៉ាងលឿន​ លុះបើកមកដល់ចំណុចផ្លូវបែកជា៤​ ដោយមិនបានបន្ថយល្បឿននោះទេ​ ស្រាប់តែភ្លាមនោះរថយន្តកាមរីបាឡែនមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2T-1849 ពណ៌ស្ករ​ បើកបរដោយបុរសម្នាក់ដោយខ្វះការប្រុងប្រយ័ត្នផងដែរនោះ​ ក៏ជ្រុកទៅបុកគ្នាយ៉ាងពេញទំហឹង បណ្តាលស្រីស្អាតទាំង៣នោះដួលបោកទៅនឹងថ្នល់សន្លប់ស្តូកស្តឹងទាំងអស់គ្នា​ រងរបួសធ្ងន់ ដោយបាក់ជើងខាងស្តាំទាំងអស់​ ភ្លាមនោះសមត្ថកិច្ចនគរបាលមូលដ្ឋានហៅរថយន្តសង្គ្រោះបន្ទាន់២គ្រឿង ដឹកបញ្ចូនទៅសង្គ្រោះបញ្ចូនទៅមន្ទីពេទ្យភ្លាមៗផងដែរ​ ។

ប្រភពដដែលបានបន្តទៀតថា​ ក្រោយកើតហេតុ រថយន្ត និងម៉ូតូ ត្រូវបាននគរបាលចរាចរណ៍ខណ្ឌដូនពេញចុះសហការជាមួយកម្លាំងជំនាញវាស់វែងតាមជំនាញរួចយកទៅរក្សានៅការិយាល័យនគរបាលផ្លូវគោក​ ដើម្បីរង់ចាំដោះស្រាយគ្នាតាមច្បាប់​ ៕ ស​ ដារ៉ា

FullSizeRender_3

FullSizeRender_2

FullSizeRender_1

FullSizeRender

FullSizeRender_4


ចែករំលែក៖