ព័ត៌មានទាន់ហេតុការណ៍៖

បងធំសកម្មខាងលួចម៉ូតូ ទើបអាយុ១៤ឆ្នាំអស់ល័ក្ខណ៍ ចាប់ខ្លួនបានហើយនាំបន្តទៅចាប់បានបក្ខពួកម្នាក់ទៀត និងថ្នាំញៀនមួយចំនួន

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំងបានឃាត់ខ្លួនជនសង្ស័យម្នាក់ដែលគេស្គាល់ថា ជាបងធំក្រុមកាច់សោកម៉ូតូយកមកសាកសួរហើយបន្តទៅតាមចាប់បក្ខពួកម្នាក់ទៀត ត្រង់ចំណុច មុខផ្សារជម្ពូវ័ន ផ្លូវជាតិលេខ៤ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យដកហូតថ្នាំញៀនមួយចំនួន។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ នៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ។

យុវជន ជាបងធំ ក្រុមសកម្មខាងលួចមានឈ្មោះ នេត ឡេ អាយុ១៤ឆ្នាំ ជាមេដឹកនាំក្រុម មានទីលំនៅភូមិគោកបញ្ជាន់ សង្កាត់ចោមចៅ ។ ទី២ឈ្មោះ សុខ វណ្ណៈ ភេទ ប្រុស អាយុ២៥ឆ្នាំ មុខរបរ មិនពិតប្រកដ មានទីលំនៅ ភូមិគោកបញ្ជាន់ ។ ចំណែកបក្ខពួកម្នាក់ទៀត រត់គេចខ្លួនបាត់ មានឈ្មោះ ធូ ភេទប្រុស អាយុ១៥ឆ្នាំ ។

ចំណែកជនរងគ្រោះលើកចុងក្រោយនេះមានឈ្មោះ ហុង សុរិយា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងក្រសាំង សង្កាត់ង្រពាំងក្រសាំង ។ ដោយឡែកម៉ូតូដែលក្រុមសង្ស័យ ធ្វើសកម្មភាពលួច ម៉ាក MSX ពណ៌ក្រហម ពាក់ស្លាកលេខ ព្រៃវែង 1J-5649 ។

តាមនគរបាលបានឲ្យដឹងថា នៅវេលាម៉ោង២រំលងអាធ្រាតចូលថ្ងៃទី២៤ ខែឧសភា ក្រុមជនសង្ស័យ ដឹកនាំដោយ ជនសង្ស័យឈមរាវ ឈ្មោះ នេត ឡេ នាំគ្នាទៅធ្វើសកម្មភាព ឆ្កឹះសោបន្ទប់ជួល ចូលកាច់សោកម៉ូតូMSX បានសម្រេចហើយ តែម៉ូតូធាក់មិនឆេះ ទើបពួកគេ នាំគ្នារុញ ម៉ូតូដល់ចំណុចមុខផ្សារជម្ពូវ័យ ស្របពេលដែល នគរបាលប៉ុស្តិ៍ត្រពាំងក្រសាំង ប្រកាសតាមវិទ្យុទាក់ទង ជុំវិញករណី កាច់សោកម៉ូតូខាងលើ ទើបកម្លាំងប៉ុស្តិ៍ នគរបាលចោមចៅ ចេញពួកស្ទាក់ ហើយចាប់ឃាត់ខ្លួន បានបងធំវ័យក្មេងខាងលើម្នាក់ ដែលរត់អត់ទាន់គេ ចំណែក២នាក់ទៀត រត់គេចបាតជើងសព្រាត ទៅបាត់ ។ នគរបាលបន្តទៀតថា ក្រោយពីចាប់ខ្លួនបងធំដើរលួចខាងលើបាន នាំទៅសាកសួរនៅប៉ុស្តិ៍ត្រពាំងក្រសាំង លុះរហូតដល់វេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២៤ ខែឧសភានេះ នាំបងធំទៅតាមចាប់ បក្ខពួកជាកូនក្រុមបានម្នាក់ទៀត នៅភូមិគោកបញ្ជាន់ សង្កាត់ចោមចៅ រីឯជនសង្ស័យម្នាក់ទៀតរត់គេចខ្លួនបាត់ ហើយឆែកតកឃើញថ្នាំញៀនចំនួន៨កញ្ចប់តូច ។

តាមចម្លើយសារភាពផ្ទាល់ ចំពោះមុខកាម៉េរ៉ា អ្នកសាពត៌មាន យុវជន ឈ្មោះ នេត ឡេ បានឲ្យដឹងថា រូបគេអាយុទើប១៤ឆ្នាំ ធ្លាប់ដើរធ្វើសកម្មភាពលួចតាំងពីអាយុ១០ឆ្នាំមកម្លេះ ហើយចូលមកដល់ឆ្នាំ២០១៧ រូបគេក្លាយជាមេដឹកនាំក្រុម ខាងដើរលួច ធ្លាប់ធ្វើសកម្មភាពលួចកាច់សោកម៉ូតូបានសម្រេចចំនួន៣លើកមកហើយ លើកចុងក្រោយ បានសម្រេចហើយ ម៉ូតូអត់ឆេះ ត្រូវបាននគរបាលចាប់ខ្លួនបានតែម្តង ។ យុវជនខាងលើបានបញ្ជាក់ប្រាប់ឲ្យដឹងទៀតថា ម៉ូតូ ក្រោយពីលួចបាន យកទៅលក់នៅ ម្តុំផ្សារឃ្លាំងរំសេវ បានលុយ៣០០ដុល្លា យកមកចែកគ្នា៣នាក់ និងទិញថ្នាំញៀនជក់ ។

អ្វីដែលមិននឹកស្មានដល់ យុវជន នេត ឡេ បានអះអាង រៀបរាប់ពីសមាសភាពនិងតួរនាទីក្នុងក្រុមដើរលួច ថារូបគេជាមេដឹកនាំ ឈ្មោះ ធូ អាយុ១៥ឆ្នាំ ជានាយរងក្រុម បានរត់គេចខ្លួនបាត់ ចំណែក ជនសង្ស័យឈ្មោះ សុខ វណ្ណៈ ចាស់ជាងគេនេះ ជាកូនក្រុម មុខរបរពួកគេខាងដើរលួច មិនរើសមុខ ។

ជនសង្ស័យ ទាំង២នាក់ក្រោយពីឃាត់ខ្លួនបាន នាំទៅសាកសួរនៅប៉ុស្តិ៍ត្រពាំងក្រសាំង កសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញ សាកសួរចាត់ការបន្តទៅតាមនីតិវិធី ៕សុខាសែនជ័យ

 


ចែករំលែក៖