ព័ត៌មានទាន់ហេតុការណ៍៖

បញ្ហាជនជាតិរ៉ូហ៊ីងយ៉ាគឺជាក្តីកង្វល់របស់ពិភពលោក

ចែករំលែក៖

បញ្ហាជនជាតិរ៉ូហ៊ីងយ៉ា គឺជាបញ្ហាដ៏ធំ ពិបាកដោះស្រាយបំផុតសម្រាប់រដ្ឋាភិបាល ដោយសារតែ ពលរដ្ឋជាង ៩០ភាគរយមិនព្រមទទួលស្គាល់ជនជាតិរ៉ូហ៊ីងយ៉ា ជាជន ជាតិភាគតិច រស់នៅក្នុងប្រទេសនេះ ដោយចាត់ទុកជាជនអន្តោប្រវេសន៍ខុសខ្បាប់។

ប៉ុន្តែដោយសារតែមានការថ្កោលទោសយ៉ាងខ្លាំងពី សហគមន៍អន្តរជាតិ មីយ៉ាន់ម៉ានិងបង់ក្លាដែសបានព្រមព្រៀងគ្នា បញ្ជូន ជនភៀសខ្លួន ទៅកាន់រដ្ឋរ៉ាឃីនប្រទេស មីយ៉ាន់ម៉ាវិញ ។ ក្រុមជនភៀសខ្លួន មានក្តីបារម្ភយ៉ាងខ្លាំង ពីអំពើហិង្សាពិសេសគឺស្ត្រីដែលងាយរងគ្រោះនៅក្នុងការបៀនបៀនផ្លូវភេទពីទាហានមីយ៉ាន់ម៉ា។

កន្លងមកមានការសើុបអង្កេត មួយរបស់ បណ្តាញព័ត៌មាន Associated Press បាន បង្ហាញថា ស្ត្រីមូស្លីមរ៉ូហ៊ីងយ៉ា គឺជាជនរងគ្រោះនៃអំពើរំលោភសេពសន្ថវៈ ដោយ កងកម្លាំងយោធា មីយ៉ាន់ម៉ា ក្នុងអំឡុង ពេលដែលត្រូវបានគេចោទប្រកាន់ថា រដ្ឋា ភិបាលមីយ៉ាន់ម៉ា បានធ្វើ”ការបន្សុទ្ធជនជាតិភាគតិច” ឬបោសសម្អាតនៅក្នុងរដ្ឋរ៉ា ឃីន។

យោងតាមសារព័ត៌មាន Sputnik ចេញ ផ្សាយនៅថ្ងៃទី១១ ខែធ្នូ បានឲ្យដឹងថា អំពើហិង្សាប្រឆាំង នឹងក្រុមជនជាតិភាគ តិច បានបង្ខំឱ្យមនុស្សជាច្រើនរត់ភៀស ខ្លួន ទៅប្រទេសបង់ក្លាដេស ក្នុងពេល ដែលរដ្ឋាភិបាល មីយ៉ាន់ម៉ាបានបដិសេធ សេចក្តីរាយការណ៍ អំពីអំពើឃោរឃៅ ទៅលើស្ត្រី និងកុមារី រ៉ូហ៊ីងយ៉ា ដែលពួក គេបានចែករំលែក រឿងរ៉ាវនៃការរំលោភផ្លូវភេទដែលបង្កឡើងដោយកងកម្លាំង ប្រដាប់ អាវុធរបស់មីយ៉ាន់ម៉ា ផ្ទាល់តែម្តង ។

អ្នករស់រានមានជីវិតពីបទល្មើស “វិធីសាស្ត្រ” និង “ការបោសសម្អាត” បាន ប្រាប់ថា ពួកគេត្រូវបានវាយប្រហារ យ៉ាង ឃោរឃៅ ដោយក្រុមនៃកងកម្លាំងយោធាមីយ៉ាន់ម៉ា។ របាយការណ៍នេះ គឺផ្អែក លើការសម្ភាសន៍ទៅលើនារី និងកុមារី រ៉ូហ៊ីងយ៉ា ២៩នាក់ ដែលបានយល់ព្រម ទទួលស្គាល់ នៅក្នុងរបាយការណ៍នេះ ជាលើកដំបូង ដោយខ្លាចកងសន្តិសុខ អាចសម្លាប់ពួកគេ ឬគ្រួសាររបស់ពួកគេ៕ ម៉ែវ សាធី

 


ចែករំលែក៖