ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនមិនប្រយ័ត្នបុកគោយន្តកន្ទ្រៃចតស្ងៀមរងរបួសធ្ងន់

ចែករំលែក៖

ខេត្តរតនគិរី៖ បុរសវ័យចំណាស់ម្នាក់ជិះម៉ូតូលឿនជ្រុលចង្កូតទៅបុកគោយន្តកន្ទ្រៃចតស្ងៀមលើចិញ្ចើមផ្លូវលំក្នុងទិសដៅស្របគ្នាបណ្តាលឲ្យរងរបួសធ្ងន់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង២នឹង៣០នាទីរសៀល ថ្ងៃសៅរ៍១៣រោច ខែមិគសិរ ឆ្នាំរកានព្វស័ក ព.ស២៥៦១ត្រូវនឹងថ្ងៃទី១៦ខែឆ្នូឆ្នាំ២០១៧។

លើផ្លូវលំមួយខ្សែរនៅក្នុងភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំខេត្តរតនគីរី។

សមត្ថកិច្ចចរាចរណ៍បានឲ្យដឹងថា អ្នកបើកបរម៉ូតូ ឈ្មោះហិនសុភាពភេទប្រុសអាយុ៤៧ឆ្នាំជិះម៉ូតូម្នាក់ឯងម៉ាក វីវ៉ា ពណ៌ខ្មៅ អត់ស្លាកលេខបានរងរបួសធ្ងន់ត្រង់ក្បាលរស់នៅភូមិឃុំកើតហេតុខាងលើ។
ចំណែកម្ចាស់គោយន្តកន្ត្រៃឈ្មោះកៃផនរស់នៅភូមិឃុំជាមួយគ្នា។

ក្រោយកើតហេតុកម្លាំងប៉ុស្ត៍ត្រពាំងក្រហមចុះមកអន្តរាគមន៍ដឹកបញ្ជូនជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។

វត្ថុតាងទាំង២គ្រឿងសមត្ថកិច្ចអូសយកមករក្សាទុកនៅប៉ុស្ត៏នគរបាលរដ្ឋបាលឃុំត្រពាំងក្រហមរង់ចាំដោះស្រាយគ្នាតាមក្រោយ ៕សហការី

 

 

 


ចែករំលែក៖