ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តបុកខឿនរង្វង់មូលព្រហ្មមុខបួនដាច់ក្រឡេកង់ទៅមុខលែងរួច

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តមួយគ្រឿង យ៉ាងលឿនបួងចង្កូតមិនទាន់ជ្រុលទៅបុកខឿនរង្វង់មូលព្រហ្មមុខបួនដាច់ក្រឡេកង់ទៅមុខឡែងរួច ។

ហេតុការណ៍នេះ បានកើតឡើងការពីម៉ោងជិត១រំលងអធ្រាត្រ ឈានចូលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅត្រង់ចំណុចរង្វង់មូលព្រហ្មមុខបួន សង្កាត់-ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាកតូយ៉ូតា កាមរីហាយប្រីត ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AX-3998 បើកចុះពីលើស្ពានជ្រោយចង្វា ក្នុងទិសដៅពីលិចមកកើត យ៉ាងលឿន ខណៈដល់ចំណុចកើតហេតុ បួងចង្កូតមិនទាន់ ជ្រុលទៅបុកខឿនរង្វង់មូលព្រហ្មមុខបួនជ្រោយចង្វាបណ្តាលឲ្យបែក២កង់ និងដាច់ក្រឡេកង់ខាងមុខខាងឆ្វេងទៅមុខលែងរួច តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួសនោះទេ ។

បន្ទាប់ពីកើតហេតុសម្ថកិច្ចជំនាញបានចុះមកដល់កន្លែងកើតហេតុស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ ៕ ជ្រោយពេជ្រ


ចែករំលែក៖