ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ បើកម៉ូតូលឿន ក្នុងស្ថានភាពស្រវឹង បុកគោយន្តកន្ត្រៃ អត់ភ្លើងក្រោយ បណ្តាលឲ្យស្លាប់

ចែករំលែក៖

ខេត្តកំពង់ធំៈ គ្រោះថ្នាក់ចរាចរណ៍កើតឡើង រវាង គោយន្តកន្ត្រៃ និងម៉ូតូ ក្នុងដំណើរស្របគ្នាពីត្បូងទៅជើង កាលពីវេលាម៉ោង២០និង១០នាទី ហេតុការណ៍នេះបានកើតឡើង យប់ថ្ងៃទី១២ខែមករា ឆ្នាំ២០១៩ លើកណាត់ផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ ១១៩-១២០ ភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា គោយន្តកន្រ្តៃម៉ាកគូបូតា ពណ៍ស្លាទុំ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណគេចខ្លួនបាត់ ។ឯម៉ូតូម៉ាកហុងដាឌ្រីមC125 ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ធំ1K.3280 បើកបរដោយឈ្មោះធឹន ថូ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិត្រស់ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ (មិនពាក់មួកសុវត្តិភាព) ស្លាប់នៅមន្ទីរពេទ្យបង្អែកបារាយណ៍ សន្ទុក ។

មូលហេតុបឋមបង្កដោយគោយន្តកន្រ្តៃយ៍គ្មានបំភ្លឺពីក្រោយ និងរួមផ្សំនឹងអ្នកបើកម៉ូតូមានល្បឿនលឿន ស្ថិតក្នុងស្ថានភាពស្រវឹង ។

ក្រោយកើតហេតុសមត្ថកិច្ចចុះវាស់វែងធ្វើកំណត់ហេតុ រីឯវត្ថុតាងគោយន្តកន្ត្រៃយ៍ រក្សាទុកនៅប៉ុស្តិ៍នគរបាលបឹង ចំណែកម៉ូតូរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ និងបើកការស៊ីបអង្កេតរក ម្ចាស់គោយន្តកន្រ្តៃយ៍ ដើម្បីឲ្យចូលខ្លួនមកដោះស្រាយគ្នាតាមច្បាប់ ៕ ប៊ុនរិទ្ធី


ចែករំលែក៖