ព័ត៌មានទាន់ហេតុការណ៍៖

បុរស២នាក់ត្រូវប៉េអឹមឃាត់ខ្លួនបទនាំចូលរថយន្តចង្កូតស្តាំឆ្លងដែនចូលដោយខុសច្បាប់

ចែករំលែក៖

បន្លាយមានជ័យ៖ អាវុធហត្ថខេត្តបន្ទាយមានជ័យបន្ទាប់ពីលោកឧត្តមសេនីយ៍ត្រី បោន បុិន ឡើងកាន់តំណែងជាមេបញ្ជាការបានស្ទាក់ចាប់រថយន្តម៉ាក NISSAN NAVARA ចង្កូតស្តាំមួយគ្រឿងសេរីឆ្នាំ២០១៦ និងមនុស្សពីរនាក់កមករក្សាទុកនៅទីបញ្ជាការខេត្ត ។

រថយន្តដែលបង្រ្កាបបានម៉ាក NISSAN NAVARA ចង្កូតស្តាំ ពណ៍ស ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខក្លែងក្លាយភ្នុំពេញ 2Z-6515 ចំនួន០១គ្រឿង និងជនសង្ស័យឈ្មោះ វ៉ាន់ សុខ ភេទប្រុស អាយុ៣៥ឆ្នាំ និងឈ្មោះ សយ សាន ភេទប្រុស អាយុ៣៣ឆ្នាំ។

អ្នកទាំង២រស់នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណរងការចោទពីបទ នាំរថយន្តចង្កូតស្តាំឆ្លងដែនចូលដោយខុសច្បាប់ ប្រព្រឹត្ត ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចណុច៖ភូមិត្របែក ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

ជុំវិញការចាប់នេះផងដែរមានមតិមហាជនជាច្រើនលើកឡើងថាការនាំចូលរថយន្តចង្កូតស្តាំបើសមត្ថកិច្ចតាមព្រំដែនមិនឲ្យនាំចូលទេ មិនអាចចូលបានឡើយ លុះពេលពលរដ្ឋទិញជិះជាប់អន្ទាក់សមត្ថកិច្ចតែម្តង់៕ សំ វិច្ឆិកា


ចែករំលែក៖