ព័ត៌មានទាន់ហេតុការណ៍៖

ផឹកសុីស្រវឹងខឹងប្រពន្ធយកកាំភ្លេីងបាញ់២គ្រាប់គំរាមប្រពន្ធត្រូវសមត្ថកិច្ច​ចាប់ខ្លួន

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ បុរសម្នាក់ពេលផឹកសុីស្រវឹង ខឹងប្រពន្ធស្ទុះទៅយកកាំភ្លេីង ដែលខ្លួនលាក់ទុកជាយូរឆ្នាំមកហេីយ នោះមកបាញ់គំរាមប្រពន្ធ ផ្ទុះអាវុធចំនួន២គ្រាប់ យ៉ាងអនាធិបតេយ្យ ដែលបង្កឡើងដោយជនសង្ស័យ ហេីយត្រូវបានសមត្ថកិច្ចធ្វេីការឃាត់ខ្លួនបានភ្លាមៗផងដែរ ។

ហេតុការណ៍ប្តីបាញគំរាមប្រពន្ធនេះ បានកេី​​​​​​​​​​​​​​​​​​​តឡើង​​​​​​​​​​​​​វេលាម៉ោង១១និង៤០នាទី ថ្ងៃច័ន្ទ១០ កើតខែ ចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០១៨ត្រង់ចំណុចភូមិក្លង់ឡែ ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។

ប្រភបពពីសមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យ ដែលឃាត់ខ្លួនបាននោះឈ្មោះ ខ្វែន ពា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិព្នង រស់នូវភូមិឃុំខាងលើហេីយ កម្លាំងសមត្ថកិច្ច ដកហូតយកបានអាវុធAKបត់មួយដើម លេខ៤៣៨៩ អាវុធនេះជនសង្ស័យឆ្លើយថា លាក់ទុកជាយូរមកហើយ។

ក្រោយឃាត់ខ្លួនបានជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាស្រុកកោះញែកដេីម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនិតិវិធីច្បាប់ ៕ ជីវន្ត


ចែករំលែក៖