ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះបាយមួយខ្នងត្រូវអគ្គីភ័យឆាបឆេះដោយសារភ្លើងចង្ក្រានចៀនត្រី នៅស្រុកចន្ទ្រា

ចែករំលែក៖

ខេត្តស្វាយរៀងៈ ផ្ទះបាយមួយខ្នងមានទំហំ៤គុណម៉ែត្រ និង៤ម៉ែត្រ សង់អំពីឈើ ដំបូលប្រក់សង្ក័សី ត្រូវបានភ្លើងឆេះយ៉ាងសន្ធោរសន្ធៅបង្កឲ្យមានការភ្ញាក់ផ្អើលដល់ម្ចាស់ និងអ្នកភូមិនាំគ្នាជួយពន្លត់ កាលពីវេលាម៉ោង១ និង២៥នាទី រសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ស្ថិតក្នុងមេភូមិ កោះក្បានខាងជើង ឃុំសំរោង ស្រុកចន្ទ្រា។

be (1)

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ម្ចាស់ផ្ទះមានឈ្មោះ យប់ ហិត អាយុ៤៥ឆ្នាំ មុខរបរកសករ មានប្រពន្ធ ឈ្មោះ រ៉ៃ សារ៉ា អាយុ៤៤ឆ្នាំ មានទីលំនៅក្នុងភូមិ ឃុំខាងលើ ។

be (2)

សមត្ថកិច្ចនគរបាល ស្រុកបានឲ្យដឹងទៀតថា មូលហេតុដែលនាំឲ្យឆេះនេះ បណ្ដាលមកពីកូនប្រុស អាយុ ប្រមាណ៦ឆ្នាំ បានយកត្រីងៀតទៅចៀន ដោយសាតែខ្លាញ់ក្តៅយូរ ពេលដាក់ចូល ក៏ឆាបឆេះផ្ទះបាយស្ទើរទាំងស្រុងផងដែរ ។

be (3)

សូមបញ្ជាក់ថា ការឆេះនេះ មិនបណ្ដាលឲ្យមានមនុស្សរងគ្រោះនោះទេ គ្រាន់តែខូចខាតទ្រព្យសម្បត្តិបន្តិចបន្តួចប៉ុណ្ណោះ ៕ យឹម សុថាន

 


ចែករំលែក៖