ព័ត៌មានទាន់ហេតុការណ៍៖

ផ្សាដែកខុសបច្ចេកទេស ធ្លាក់កម្ទេចឆេះផ្អើលសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ អណ្តាតភ្លើងឆាបឆេះ យ៉ាងសន្ធោរសន្ធៅ និងមានផ្សែងខ្មៅខ្មួលខ្មាញ់ពេញផ្ទៃអាកាស ឆេះផ្ទះចំនួន១ខ្នង ដែលជាទីតាំងរោងសិប្បកម្មឈើ ធ្វើទ្វា តុ ទូ និងគ្រឿងសង្ហារឹមផ្សេងៗ បណ្តាលឲ្យរងការខូចខាតស្ទើរទាំងស្រុងសរុបជាទឹកប្រាក់ជាង១ម៉ឺនដុល្លារ​ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង២០នាទីល្ងាច ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩​នៅតាមបណ្តោយផ្លូវ២០០៤ ចំណុចភូមិត្រពាំងល្វាទី១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

រោងសិប្បកម្មមានឈ្មោះ សុន ម៉េងលី ចំណែកម្ចាស់ផ្ទះដែលត្រូវឆាបឆេះទាំងស្រុង មានឈ្មោះ កៅ សុវណ្ណ ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរលក់ដូរ រីឯសម្ភារដែលខូចខាតមាន គ្រែឈើ៣ សាឡុង១ឈុត ទូឈើ១ ម៉ាសុីនបោកខោអាវ ទូទឹកកក ទូរទស្សន៍ ប្លង់ដីនៅខេត្ត និងក្រុង ប្រាក់ដុល្លារ៨០០០ដុល្លារ ប្រាក់រៀល១លានជាង ទូរសព្ទ័២គ្រឿង កុំព្យូទ័រ១គ្រឿង សរុបជាសាច់ប្រាក់ជាង ១មុឺនដុល្លារ ។

សមត្ថកិច្ចបានបញ្ជាក់ថា​ ទាក់ទងនឹងហេតុការណ៍ខាងលើនេះ មូលហេតុមកពីជាងផ្សាដែកដាក់ដំបូលថ្មីផ្សាធ្លាក់កម្ទេចផ្សាចំឈើទើបបង្កឲ្យឆាបឆេះបែបនេះ។

ក្រោយពេលអន្តរាគមន៍ក្នុងការជួយពន្លត់ សមត្ថកិច្ចបានឲ្យដឹងថា រថយន្តពន្លត់អគ្គិភ័យបានប្រើមានចំនួន១៧គ្រឿង និងបានប្រើទឹកពន្លត់អស់៧គ្រឿង ៕ សុខាសែនជ័យ


ចែករំលែក៖