ព័ត៌មានទាន់ហេតុការណ៍៖

ពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង៖​ លោក សៅ សុខា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តស្វាយរៀង និងប្រធានក្រុមការងារចុះជួយស្រុករមាសហែក អញ្ជើញជួបសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាស្រុករមាសហែក​ នាព្រឹកថ្ងៃអាទិត្យ​ ១៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២​ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា​ ឆ្នាំ២០១៨ នៅមន្ទីរគណបក្សប្រជាជនកម្ពុជាស្រុករមាសហែក ។

ធ្វើពិធីនេះមានការចូលរួមពីសំណាក់ លោក លោកស្រី ជាប្រធាន អនុប្រធានក្រុមការងារចុះជួយតាមបណ្តាភូមិ ឃុំនៅក្នុងស្រុករមាសហែក ខេត្តស្វាយរៀង និងក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាស្រុករមាសហែក​ ខេត្តស្វាយរៀងជាច្រើនរូបទៀត ៕ សុខ ខេមរា


ចែករំលែក៖