ព័ត៌មានទាន់ហេតុការណ៍៖

ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងកាត់ខ្សែបូ សម្ពោធដាក់ឲ្យប្រើប្រាស់ មជ្ឈមណ្ឌលព័ត៌មាន មន្ទីរពេទ្យកុមារគន្ធបុប្ផា

ចែករំលែក៖

ភ្នំពេញៈ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ស្តេចទាំងទ្វេយាងកាត់ ខ្សែបូណ៌ សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលព័ត៌មាន របស់មន្ទីរពេទ្យ កុមារគន្ធបុប្ផា និងព្រះរាជពិធីរំលឹកខួបលើកទី២៥ឆ្នាំ ថ្ងៃបង្កើតមន្ទីរពេទ្យកុមារគន្ធបុប្ផា នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧។

អញ្ជើញចូលរួមអមព្រះរាជដំណើរព្រះករុណា ព្រះមហាក្សត្រ និងព្រះមហាក្សត្រី នាឱកាស នោះ មានវត្តមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងសម្តេច ទ្រង់ លោក លោកស្រី ជាឧបនាយករដ្ឋមន្រ្តី ទេសេរដ្ឋមន្រ្តី រដ្ឋមន្រ្តីជាច្រើនរូបផងដែរ៕


ចែករំលែក៖