ព័ត៌មានទាន់ហេតុការណ៍៖

យាយអាយុ៦៨ឆ្នាំម្នាក់ដើរឆ្លងថ្នល់ត្រូវរថយន្តបុកស្លាប់រួចបើករត់គេចបាត់ស្រមោល

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ រថយន្តមិនស្គាល់ម៉ាក និងអតញ្ញាណអ្នកបើកបរផងនោះ បានបុកលោក យាយដើរឆ្លងថ្នល់ម្នាក់ បណ្ដាលឲ្យដួលបោក ដាច់ខ្យល់ស្លាប់ភ្លាមៗនៅនឹងកន្លែង រួចបន្ថែមល្បឿនបើករត់គេចបាត់ស្រមោល ។

ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលឡើងនៅម៉ោង១៧ និង៣០ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ ៥ ត្រង់ចំណុចមុខសាលាក្រុងពោធិ៍សាត់ ស្ថិតក្នុងភូមិព្រៃឪម៉ាល់ សង្កាត់រលាប ក្រុង-ខេត្តពោធិ៍សាត់។

ss

លោកយាយរងគ្រោះឈ្មោះ ស្រូយ សុខផល អាយុ ៦៨ឆ្នាំ

ផ្នែកសណ្ដាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់បានឲ្យដឹងថា លោកយាយរងគ្រោះឈ្មោះ ស្រូយ សុខផល អាយុ ៦៨ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិសាលាគំរូ សង្កាត់ព្រៃញី ក្រុង-ខេត្តពោធិ៍សាត់។

ប្រភពខាងលើបន្តថា សាក្សីជុំវិញកន្លែងកើតហេតុនិយាយថា គេឃើញលោក ធ្វើដំណើរដើរឆ្លងផ្លូវ ក្នុងទិសដៅពីត្បូងទៅជើង ខណៈនោះស្រាប់តែឃើញរថយន្តមិនស្គាល់ម៉ាក និងអត្តសញ្ញាណអ្នកបើកបរ ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ បានបុកលោកយាយពេញទំហឹង បណ្ដាលឲ្យដាច់ខ្យល់ស្លាប់ភា្លមៗនៅនឹងកន្លែងកើតហេតុមួយរំពេច ចំណែករថយន្តបង្កបានបន្ថែល្បឿនទៅទិសខាងកើតបាត់ស្រមោល ។

ប្រភពដដែលបន្តទៀតថា ក្រោយកើតហេតុមន្រ្តីជំនាញផ្នែកសណ្ដាប់ធ្នាប់បានចុះស្រាវជ្រាវ ជុំវិញក្នុងករណីកើតហេតុការណ៍ខាងលើនេះ ដើម្បីស្រង់យកចម្លើយភិនភាគរថយន្តបង្ក ចំណែកសាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ប៉ឹម ពិន

 


ចែករំលែក៖