ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដមិនស្គាល់ម៉ាកបើកបុកមនុស្សវិកលចារឹកស្លាប់

ចែករំលែក៖

ខេត្តកំពង់ធំ៖ នៅវេលាម៉ោង២និង៤៥នាទី ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបើកបុក អ្នកថ្មើរជើង (មនុស្សកលចរិក)បណ្ដាលអោយស្លាប់នៅ កន្ងែងកើតហេតុ ត្រង់ចំណុចភូមិក្រសាំង(ខ)ឃុំសាន.គ.ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឡឹង វិន ភេទស្រី អាយុ៥៧ឆ្នាំ រស់នៅ ភូមិ ឃុំកើត មុនពេលកើតហេតុ ជនរងគ្រោះបានដើរតាមបណ្តោយផ្លូវជាតិលេខ០៦ក្រោយមករថយន្ត១គ្រឿងមិនស្គាល់ម៉ាក បានបើកបុកមនុស្សដើរឆ្លងថ្នល់ រួចបើករត់ដោយពុំស្គាល់សញ្ញាណ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះវាស់វែងធ្វើកំណត់ហេតុ ប្រគល់សាកសពឲ្យសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យ បើកការស្រាវរកជនបង្កតាមក្រោយ ៕ ប៊ុន រិទ្ធី


ចែករំលែក៖