ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតឺន័របើកគេចពីរថយន្តមួយគ្រឿងទៀតធ្លាក់ទឹកប្រឡាយលិចមួយចំហៀង

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តកុងតឺន័រមួយបើកគេចពីរថយន្តហាយឡែនឌ័រ បណ្ដាលឲ្យរអិលធ្លាកកង់មួយហៀងក្រឡាប់ចូលទឹកប្រឡាយ តែមនុស្សលោតចេញទាន់មិនបណ្ដាលឲ្យមានអ្នករងរបួស ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោងរំលងអធ្រាត ឈានចូលថ្ងៃសុក្រ ១០កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយផ្លូវលំ ជិតបន្ទាយទាហ៊ាន ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តកុងតឺន័រ បើកដោយបុរសម្នាក់ទិសដៅពីត្បងទៅជើង ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏បានគេចពីរថយន្តហាយឡែនឌ័រមួយគ្រឿងមិនចាំស្លាកលេខ ដែលបើកបញ្ច្រាសគ្នាពីជើងទៅត្បូង បណ្ដាលឲ្យរថយន្តកុងតឺន័ររអិលធ្លាក់កង់មួយចំហៀងក្រឡាប់ចូលប្រឡាយទឹកលិចក្បាលមួយកំណាត់ និងតួលិចទៅក្នុងទឹកបាត់សល់តែទូ តែមិនមានអ្នករបួសដោយសារតៃកុងលោតទាន់ ។

ក្រោយកើតហេតុ មិនមានសមត្ថកិច្ចចុះទៅទីតាំងកន្លែងកើតហេតុនោះទេ ដោយសារមិនបះពាល់ដល់ប្រជាពរដ្ឋ ក៏ដូចជាសម្បត្តិរដ្ឋ ដូច្នេះភាគីខាងក្រុមហ៊ុនបានមកស្ទូចរថយន្តទៅការ៉ាសដើម្បីជួសជុសខ្លួនឯង៕ សុខសែនជ័យ


ចែករំលែក៖