ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកដីខូច ម្ចាស់អោនយកបណ្តូលដូយ ធ្លាក់បែនសង្កត់លើស្លាប់

ចែករំលែក៖

ខេត្តកណ្តាល: បុរសម្នាក់ បានដូយរថយន្តបែនដឹកដីមិនប្រយ័ត្ន បណ្តាលឲ្យធ្លាក់បែនសង្កត់ស្លាប់ខ្លួនឯងយ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានកាលពីវេលាម៉ោង១០ព្រឹក ចន្ទ ១រោចខែ ពិសាខ ឆ្នាំ ច សំរឺត្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ ភូមិឈើទាលភ្លោះ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល។

នគរបាលស្រុក មុខកំពូល បានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ សុខ វឿន ភេទប្រុស អាយុ២៨ឆ្នាំ មានស្រុកកំណើតនៅខេត្តត្បូងឃ្មុំ ។

សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានបើករថយន្តបែនដឹកដីម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-1943 ហើយក្រោយមករថយន្តនេះបានខូចបណ្តូលដូយបែន។ ពេលឃើញដូច្នេះជនរងគ្រោះបានលើកបែនខ្លួនឯងរួចអោនយកបណ្តូលដូយបែនបម្រុងទៅធ្វើ តែដោយសារការធ្វេសប្រហែសធ្វើឲ្យបែនធ្លាក់សង្កត់លើស្លាប់តែម្តង ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញទៅដល់ បានធ្វើកោសល្យវិច័យលើសាកសព ហើយបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយបែនដឹកដីធ្លាក់សង្កត់លើ ប្រាកដមែន រួចបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ សហការី


ចែករំលែក៖