ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហ្វ័តរ៉េនជ័របុកម៉ូតូរបួសមនុស្ស៤នាក់ រួចបើករត់ចូលក្នុងបុរីប៉េងហួត តែត្រូវសមត្ថកិច្ចតាមចាប់មកវិញ

ចែករំលែក៖

ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តម៉ាក Fordរ៉េនជ័រ បុកម៉ូតូឃ្លីច បណ្តាលឲ្យមនុស្ស៤នាក់ រងរបួសធ្ងន់និងស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ករណីនេះកើតឡើងនៅម៉ោង១១និង១៥នាទីយប់ ថ្ងៃអាទិត្យ ៣រោច ខែផល្គុន ឆ្នាំរកា នព្វស័ក​ ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៨ នៅផ្លូវ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

មុនពេលកើត គេឃើញរថយន្តម៉ាកFord រ៉េនជ័រ ពណ៌ស ស្លាកលេខ ភ្នំពេញ2AS-7288 បើកយ៉ាងលឿនបានបុកម៉ូតូឃ្លីច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1R-7323 ពេញទំហឹងបណ្ដាលរងរបួសធ្ងន់ និងស្រាល៤នាក់ ហើយរថយន្តបានបើករត់រហូតដល់ក្នុងបុរីប៉េងហួត ត្រូវសមត្ថកិច្ចចុះមកឃាត់រថយន្តនិងម៉ូតូយកទៅរក្សាទុក រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕ ស តារា


ចែករំលែក៖