ព័ត៌មានទាន់ហេតុការណ៍៖

​អ្នក​រត់​ម៉ូតូឌុប​ម្នាក់ជិះ​ម៉ូតូ​មក​ឈប់​ស្ងៀមរួច​ហើយ​ចុះ​ពីលើ​ម៉ូតូ​មក​ដេក​លើ​ចិញ្ចើម​ផ្លូវ

ចែករំលែក៖

ភ្នំពេញ ៖ បុរស​ដែល​ស្គាល់​ថា ជា​អ្នក​រត់​ម៉ូតូឌុប​ម្នាក់ មិនដឹង​ថា​ចេញពី​មក​ផឹកទឹក​ប្តូរ​និស្ស័យ​នៅ​កន្លែង​ណា​នោះ​ទេ គឺ​បាន​ជិះ​ម៉ូតូ​មក​ឈប់​ស្ងៀម រួច​ហើយ​ចុះ​ពីលើ​ម៉ូតូ​មក​ដេក​លើ​ចិញ្ចើម​ផ្លូវ ដោយ​មិន​ខ្វល់​ពី​ទ្រព្យសម្បត្តិ​របស់​ខ្លួនឯង​បន្តិច​សោះ កាលពី​វេលា​ម៉ោង​០៩​យប់ ថ្ងៃអាទិត្យ ៣រោច ខែផល្គុន ឆ្នាំរកា នព្វស័ក​ ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៨ នៅចំណុច​ក្រោម​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ផ្លូវ​២១៧ សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន ។

តាម​ប្រភព​ព័ត៌មាន​ពី​បងប្អូន​ប្រជាពលរដ្ឋ​ដែរ​ធ្វើ​ដំណើរ​តាម​ផ្លូវ បាន​ឲ្យ​ដឹង​ថា ពួក​គាត់​កំពុង​តែ​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ​តាម​ផ្លូវ ក៏​ស្រាប់តែ​ប្រទះ​ឃើញ​បុរស​ជា​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​នេះ មិនដឹង​ថា​ចេញពី​មក​ផឹកទឹក​ប្តូរ​និស្ស័យ​នៅ​កន្លែង​ណា​នោះ​ទេ គឺ​បាន​ជិះ​ម៉ូតូ​ម៉ាក​សង់​កូរ៉េ ពណ៌​ក្រហម ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១AH-៧០៥១ មក​ដល់​ចំណុច​ក្រោម​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ក៏​ស្រាប់តែ​ឈប់​ម៉ូតូ រួច​ហើយ​បាន​ដោះ​អាវ​ចេញ រួច​ដាក់ខ្លួន​ដេក​លើ​ចិញ្ចើម​ផ្លូវ​លង់លក់​យ៉ាង​ស្កប់ស្កល់ ដោយ​មិន​ខ្វល់​ពី​ទ្រព្យសម្បត្តិ​របស់​ខ្លួនឯង​នោះ​ទេ ។

ក្រោយ​ពេល​កើតហេតុ ដោយសារ​តែ​មិន​មាន​អ្នក​ខ្វល់​ពី​គាត់​ព្រមទាំង​គ្មាន​សាច់ញាតិ​ណា​មក​រក បុរស​រូប​នោះ​បាន​សម្រេច​ដេក​បន្ត ទាល់តែ​ស្វាង​ស្រវឹង​ទើប​ឡើង​ជិះ​ម៉ូតូ​បន្តដំណើរ​ទៅ​មុខជា​បន្ត​ទៀត ៕ អរុណរះ

 


ចែករំលែក៖