ព័ត៌មានទាន់ហេតុការណ៍៖

ល្បីថា ៖ ទិន សីុន រត់ការឲ្យថៅកែវៀតណាម នាំឈើចេញតាមច្រកទ្វារភាគីដាក់ដាំ

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ ប្រសិនបើមានករណី រត់ការចំណាយប្រាក់ទៅកាន់អាជ្ញាធរ សមត្ថ កិច្ចជំនាញពាក់ព័ន្ធ ដើម្បីឲ្យបទល្មើសឈើ នៅខេត្តមណ្ឌលគិរីដំណើរការឡើងវិញ នោះ មានការន័យថា អភិបាលនៃគណៈ អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង បានផ្កើនទៅនឹងការស្តីបន្ទោសពី សម្តេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ខណៈ សម្តេចបានស្តីបន្ទោសរួចហើយទៅលើ លោក ស្វាយ សំអ៊ាង មិនបង្ក្រាបបទល្មើស ព្រៃឈើ នៅតែកើតមានដដែលនោះ ។

មន្រ្តីតាមមន្ទីរជុំវិញខេត្ត និងសមត្ថកិច្ច ខ្លះបាននិយាយតៗគ្នាក្នុងលក្ខខណ្ឌមិន ច្បាស់លាស់ថា មួយរយៈនេះ គឺមានថៅ កែជនជាតិវៀតណាមចំនួន២នាក់ ឈ្មោះ ទិន និងឈ្មោះ ហ៊ួង បានឲ្យមន្រ្តីនៅខេត្ត មណ្ឌលគិរីយកលុយចាត់ចែងរត់ការទៅ កាន់អាជ្ញាធរ សមត្ថកិច្ច មន្រ្តីជំនាញពាក់ ព័ន្ធដើម្បីឲ្យពួកខ្លួនមានឱកាសចរាចរណ៍ ឈើឆ្លងទៅប្រទេសវៀតណាមច្រកទ្វេភាគី ដាក់ដាំ ។ ក្នុងនោះ គេបានបង្ហើបថា មាន ឈ្មោះ ទិន ស៊ីន មេបញ្ជាការនគរបាលវរ ការពារព្រំដែនលេខ៣០៣ ជាអ្នកចេញមុខ រត់ការឲ្យជនជាតិវៀតណាម ហើយក៏ឃើញ វត្តមានថៅកែវៀតណាម ឈ្មោះ ទិន ជិះ រថយន្តឡិចសីុស៥៧០ ពណ៌ខ្មៅ ពាក់ ស្លាកលេខ៩៩៩៩ (រថយន្តស្លាកប្រទេស ឡាវ) មកធ្វើការកិច្ចការនេះជាមួយលោក ទិន សីុន ប៉ុន្តែគេពុំដឹងថា ករណីនេះអាច ដំណើរការទៅបានឬមួយយ៉ាងណាទេ ។

លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នង ការនគរបាលខេត្តមណ្ឌលគិរីបានអះអាង ប្រាប់អង្គភាពនគរវត្តនៅរសៀល ថ្ងៃសុក្រ ៣កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹង ថៃ្ងទី១២ តុលា ឆ្នាំ២០១៨ នេះថា ៖ មិនមានករណីរត់ការរឿងបទ ល្មើសឈើនេះទេ តែបើខ្ញុំដឹងនឹងមានភ័ស្តុ តាង ដាច់ខាតមិនយោគយល់ ។ ទី១ ខ្ញុំ ត្រូវតែដកតួនាទី, ទី២ត្រូវចាប់ដាក់គុក ។ ពីព្រោះថា ក្នុងនាមខ្លួនឯងជាសមត្ថកិច្ច មិនទប់ស្កាត់បង្ក្រាបបទល្មើសព្រៃឈើ បែរ ជាមករត់ការបទល្មើស?

លោកស្នងការបន្តថា ឲ្យតែមានចេញ នៅច្រកណា កន្លែងណា មន្រ្តីនៅទីនោះ ត្រូវទទួលខុសត្រូវ ជាមួយខ្ញុំគឺមិនបានដាច់ ខាត មានតែចាប់ដាក់គុក និងដកតួនាទី។ ពិសេសខ្ញុំត្រេកអរច្រើនរាល់ការសួរព័ត៌ មាន ក៏ដូចជាការផ្តល់ព័ត៌មាន ដើម្បីវិធាន ការទប់ស្កាត់បទល្មើស ។

មន្រ្តីនៅខេត្តមណ្ឌលគិរីបានធ្លោយថា មិនត្រឹមតែមានវត្តមានលោក ទិន សីុន មេ បញ្ជាការនគរបាលវរការពារព្រំដែនលេខ ៣០៣ប៉ុណ្ណោះទេ គឺមាននាយរងនាយក រដ្ឋបាលសាលាខេត្ត មានសាចឈាមលោក អភិបាលខេត្ត មានលោកស័ក្តិ៥យោធា ឈ្មោះ សុផាត សេរីវុទ្ធី យោធាខាងព្រំដែន និងមន្រ្តីតុលាការម្នាក់ទៀត ក៏បានចូលរួម ធ្វើកិច្ចការនេះ គ្រាន់តែការសម្រេចលទ្ធ ផលបែបណានោះ គេមិនទាន់ទម្លាយនៅ ឡើយទេ ។ ដោយឡែកថៅកែវៀតណាម ឈ្មោះ ទិន និយាយក្តែងៗ ថាខ្លួនអាចនឹង ធ្វើការងារនេះដោយរលូន ព្រោះលោកស្នង ការ និងអភិបាលខេត្តគឺជាមនុស្សរបស់ គាត់ ។ ពាក់ព័ន្ធនឹងករណីនេះ អង្គភាព នគរវត្តមិនអាចទាក់ទងសុំការបំភ្លឺបានទេ ពីលោក ទិន សីុន មេបញ្ជាការនគរបាល វរការពារព្រំដែនលេខ៣០៣ ដោយគ្មាន លេខទូរស័ព្ទ ។ ចំណែកលោក ស្វាយ សំអ៊ាង អភិបាលនៃអភិបាលខេត្តមណ្ឌល គិរី ទូរស័ព្ទចូលគ្មានអ្នកទទួលទើបអង្គភាព នគរវត្តមិនអាចសុំការពន្យល់អំពីបញ្ហាខាង នេះបាន ។

មន្រ្តីមួយចំនួនបានលើកឡើងថា ប្រសិន បើលោកផ្កាយពីរ ឡោ សំណាង ស្នងការ នគរបាលខេត្តរឹតបន្តឹងបែបនេះ ឈ្មួញពិត ជាមិនអាចដំណើរការបាន មិនតែប៉ុណ្ណោះ គាត់ថែមទាំងចេញបទបញ្ជាឲ្យតាមច្រក ទទួលខុសត្រូវ មិនមែនតែច្រកដាក់ដាំនោះ ទេ បើមានបទល្មើសដឹកជញ្ជូនឈើឆ្លង ដែនប្រឈម និងដកតំណែងហើយចាប់ ដាក់គុកនេះជាដើម ។

លោក ទិន សីុន ហៅ ឆ្នៅ មួយមាត់ថា ក៏ត្រូវបានយកឈ្មោះថ្នាក់លើទៅប្រើក្នុង ជំនួញឈើល្មើសច្បាប់ ក្នុងនោះ គេសង្ឃឹម ថា លោកស្នងការនិងដាក់ភាពសង្ស័យក្នុង រឿងនេះ ដើម្បីមានវិធានការ ក៏ដូចជារក្សា នៅកិត្តិយស សេចក្តីថែ្លងថ្នូររបស់មន្រ្តីនគរ បាលជាតិ ជៀសវាងជាប់ពាក់ព័ន្ធនឹងករណី រត់ការបទល្មើសព្រៃឈើនេះជាដើម ។

នៅខេត្តមណ្ឌលគិរី បទល្មើសព្រៃឈើ គឺជាករណីរសើបបំផុុតដែលថ្នាក់លើយក ចិត្តទុកដាក់ តាមដានបំផុត ក្នុងនោះសូម្បី តែសម្តេចក្រឡាហោម ស ខេង ក៏ធ្លាប់ស្តី បន្ទោសចំៗទៅលើលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរីមិនបង្រ្កាបបទ ល្មើសព្រៃឈើ បណ្តោយឲ្យបទល្មើសនេះ កើតមានដដែល ទើបមួយរយៈនេះឃើញ ថា ច្រកមួយចំនួនរៀងរួញខ្លួនបន្តិចរហូត ដល់មានមេសមត្ថកិច្ចៗខ្លះហ៊ានយកលុយ ខ្លះទៀតដកខ្លួនចេញពីសំណូក ព្រោះខ្លាច មានរឿងធ្លាក់មកដល់ខ្លួន ។

លោក ស្វាយ សំអ៊ាង អភិបាលនៃ គណៈអភិបាលខេត្តមណ្ឌលគិរីប្រសិនបើ ឲ្យមានបទល្មើសព្រៃឈើចរាចរណ៍ឆ្លងទៅ ប្រទេសវៀតណាម មានន័យថា គាត់មិន ខ្លាចក្នុងការដកហូតតំណែង ។ ដូច្នេះទោះ ជាថៅកែវៀតណាមឈ្មោះ ទិន និងហួ៊ង ចំណាយលុយក្នុងកម្រិតណាក៏ដោយ គេ ទទួលស្គាល់ថា ប្រហែលជាមិនអាចទៅរួច ខណៈបច្ចុប្បន្នថ្នាក់លើរឹតបន្តឹង ហើយក្រុម អាជ្ញាធរ សមត្ថកិច្ច ជំនាញពាក់ព័ន្ធជា ច្រើនស្ថាប័នមានទម្លាប់ កន្ទេលធំបន្លំដេក ក៏ពិបាកនឹងទទួលសំណូក ខណៈបច្ចុប្បន្ន នេះ មិនសូវជាទទូួលប្រយោជន៍ជាលក្ខណៈ ប្រព័ន្ធ ដូច្នេះងាយនឹងបែកពាងប្រហុកអស់ បុណ្យ អស់ស័ក្តិ អស់តួនាទី ក្នុងរឿងពុក រលួយបទល្មើសព្រៃឈើនេះជាក់ជាមិន ខាន ៕ សុខខេមរា


ចែករំលែក៖