ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍ លោកនាយករដ្ឋមន្ត្រីថៃប្រាយុទ្ឋ ច័ន្ទអូឆាមកទស្សនកិច្ចនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧  លោក ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្រ្តីថៃ បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា តបតាមការអញ្ជើញរបស់ សម្តេចអគ្គមហា សេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។ អំឡុងពេលបំពេញទស្សនកិច្ចនៅកម្ពុជា លោក ប្រាយុទ្ធ ច័ន្ទអូឆា នឹងអញ្ជើញចូលរួមប្រជុំពិភាក្សាការងារទ្វេភាគីជាមួយ សម្តេចតេជោ ហ៊ុន សែន ផងដែរ។

កម្មវិធីជាបន្ទាប់គឺ សម្តេចតេជោ ហ៊ុន សែន និង លោក ប្រាយុទ្ធ ច័ន្ទអូឆា នឹងអញ្ជើញធ្វើជាសហប្រធាន នៃ កិច្ចប្រជុំចង្អៀតគណៈរដ្ឋមន្រ្តីចម្រុះកម្ពុជា-ថៃ លើកទី៣ ក្រោមមូលបទ «ពង្រឹងភាពជាដៃគូ ដើម្បីសន្តិ ភាព និងវិបុលភាព»។

កិច្ចប្រជុំចង្អៀតគណៈរដ្ឋមន្រ្តីចម្រុះកម្ពុជា-ថៃ លើកទី៣នេះ នឹងផ្ដល់មគ្គុទេសក៍ និងទិសដៅក្នុងការជំរុញ នឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរដែលនឹងផ្តល់នូវផល ប្រយោជន៍ដល់ប្រទេសទាំងពីរ។

នៅចុងបញ្ចប់នៃកិច្ចប្រជុំចង្អៀតគណៈរដ្ឋមន្រ្តីចម្រុះកម្ពុជា-ថៃលើកទី៣ នេះ សម្តេចតេជោ ហ៊ុន សែន និង លោក ប្រាយុទ្ធ ច័ន្ទអូឆា នឹងអញ្ជើញធ្វើជាអធិបតីក្នុង ពិធីចុះហត្ថ លេខាលើឯកសារសំខាន់ៗមួយចំនួន ផងដែរ។ ហើយបន្ទាប់មក នៅរសៀលថ្ងៃនេះ នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ អញ្ជើញសម្ពោធ សួនមិត្តភាពកម្ពុជា-ថៃ ស្ថិតនៅមុខស្ថានទូតអាមេរិកវត្តភ្នំផងដែរ៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ

 

[fbvideo link=”https://www.facebook.com/hunsencambodia/videos/1448786121836547/” width=”600″ height=”400″ onlyvideo=”1″]

ចែករំលែក៖