ព័ត៌មានទាន់ហេតុការណ៍៖

សិល្បករប្តេជ្ញារួមគ្នាបន្តស្វែងរកមូលនិធិជួយដល់មន្ទីរពេទ្យគន្ធបុប្ផា

ចែករំលែក៖

ភ្នំពេញ៖ សិល្បករ សិល្បការិនីជាច្រើន បន្តរួមគ្នាបង្ហាញពីជំហរក្នុងការចូលរួមកិច្ចការងារសង្គម ពិសេសពួកគេបានសន្យាក្នុងការចូលរួមចំណែកទាំងកម្លាំងកាយ កម្លាំងចិត្ត និងថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលត្រូវការជំនួយទ្រទ្រង់ការចំណាយព្យាបាលកុមារនៅកម្ពុជាដោយមិនគិតថ្លៃ។

Beat Richner

ការបញ្ជាក់នេះ ត្រូវបានធ្វើឡើងកាលពីពេលថ្មីៗនេះ ក្នុងជំនួបប្រគល់ថវិការបស់គ្រួសារតារាកម្ពុជា ទៅឲ្យ លោកតាវ៉ិចទ័រ ដែលជាប្រធានក្រុមដឹកនាំចលនាស្វែងរកមូលធិនិជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។

ae (3)

ក្នុងពិធីប្រគល់ថវិកាជូនដល់លោក តាវ៉ិចទ័រ នោះមានវត្តមានតារាក្មេងចាស់ជាច្រើននាក់ និងដោយមានវត្តមានរបស់លោក សុះ ម៉ាច ជាប្រធានសមាគមសិល្បករខ្មែរផ្ដល់ជាកិត្តិយសផងដែរ។ សិល្បករដែលបានចូលរួម សុទ្ធតែបង្ហាញពីឆន្ទៈក្នុងការបង្កើតយុទ្ធនាការលក្ខណៈសិល្បៈនានា ប្រយោជន៍ស្វែងរកថវិកាជួយជាចំណែកដល់កិច្ចការងារសង្គម ពិសេសមន្ទីរពេទ្យគន្ធបុប្ផា។

លោកតាវ៉ិចទ័រ បានថ្លែងប្រាប់ថា ការរៃអង្គាសរបស់ក្រុមលោកតាមខេត្តនាមួយរយ:មុន ទទួលបានប្រាក់ច្រើនម៉ឺនដុល្លារ ដែលក្នុងខេត្តខ្លះ លោកថាដើររៃអង្គាសតែមួយថ្ងៃ បានរហូតដល់១ម៉ឺនដុល្លារក៏មានដែរ ប៉ុន្តែមកពីក្រុមការងាររបស់លោកម្នាក់ៗសុទ្ធតែរវល់ ទើបមិនសូវបានដើរច្រើនក្នុងការរៃអង្គាស ។

ae (12)

លោកថា នៅថ្ងៃទី២៥ ខែមីនា នេះក្រុមតារាល្បីៗដែលលោករៀបចំ នឹងប្រគំតន្ត្រី អមដោយការប្រកួតបាល់ទាត់រវាងក្រុមតារា និងក្រុមជម្រើសជាតិ នៅសាលកីឡាបាល់ទាត់វេស្ទើន ដោយលោករំពឹងថា នឹងមានអ្នកទិញសំបុត្រចូលទស្សនាច្រើន បើទោះជាតម្លៃសំបុត្រត្រូវលក់១ម៉ឺនរៀលនាថ្ងៃនោះក៏ដោយ ។

លោកថា នៅក្នុងឆ្នាំនេះ ការរៃអង្គាសថវិកាមានការចូលរួមច្រើនពីមជ្ឈដ្ឋាន ដោយក្រៅពីក្រុមមហាជន ក៏មានក្រុមសប្បុរសជនជាតារាសិល្ប:ចូលរួមផងដែរ ។ លោកបានថ្លែងកោតសរសើរ ដល់កម្លាំងចូលរួមរបស់គ្រួសារតារាកម្ពុជា ដែលបានរួមគ្នាបរិច្ចាគថវិកាជួយដល់គម្រោងរបស់លោកចំនួន៥០០ដុល្លារ ដោយលោកបញ្ជាក់ថា នេះជាការរួមចំណែកដ៏មានតម្លៃរបស់តារាសិល្ប:។

ae (17)

ស្ថាបនិកគ្រួសារតារាកម្ពុជា បានអះអាងថាថវិកាដែលយកទៅប្រគល់ជូនដល់គម្រោងលោកតាវ៉ិចទ័រនោះ គឺថវិកាដែលបានពីការបរិច្ចាគដោយសមាជិកមួយចំនួនធំរបស់គ្រួសារតារាកម្ពុជា។ លោកថា នេះមិនមែនជាលើកទី១សម្រាប់ការរួមចំណែកជួយដល់គន្ធបុប្ផានោះទេ ដោយសារតែពេលកន្លងមក តារាៗដែលជាសមាជិករបស់គ្រួសារតារាកម្ពុជាបានធ្វើការប្រគំតន្ត្រីជួយរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យនេះច្រើនលើករួចមកហើយ ដូចជាការសហការជាមួយសាកលវិទ្យាល័យន័រតុនកាលពីឆ្នាំ២០១៦ និងគម្រោងប្រគំតន្ត្រីនៅថ្ងៃទី៩ មេសាខាងមុខនេះ នៅក្រុងតាខ្មៅជាដើម៕ វឌ្ឍនា

ae (1) ae (2)
ae (4) ae (5) ae (6) ae (7) ae (8) ae (9) ae (10) ae (11)
ae (13) ae (14) ae (15) ae (16)
ae (18) ae (19) ae (20) ae (21) ae (22) ae (23) ae (24) ae (25)


ចែករំលែក៖