ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់ចងកធ្វើអត្តឃាតបង្កការភ្ញាក់ផ្អើល

ចែករំលែក៖

ខេត្តក្រចេះ៖ នៅវេលាម៉ោង១៧និង០០នាទី ថ្ងៃសៅរ៍ ១២រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ មានករណី ធ្វើអត្តឃាត យកខ្សែចងក សម្លាប់ខ្លួនស្លាប់ភ្លាមៗនៅក្នុងផ្ទះ នៅភូមិសំបូរ ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ ។

សមត្ថកិច្ចដែលចុះពិនិត្យដល់កន្លែងកើតហេតុ បានប្រាប់ថា ជនរងគ្រោះ មានជំងឺសរសៃប្រសាទ ឈ្មោះព្រុំ បូរាណ ភេទ ស្រី អាយុ៤៤ឆ្នាំ រស់នៅក្នុងភូមិកើតហេតុខាងលើ។

សមត្ថកិច្ចពិនិត្យទៅលើសាកសពឃើញថា ជនរងគ្រោះពិតជាបានធ្វើអត្តឃាតចងកប្រាកដមែន។

បច្ចុប្បន្ន សាកសពត្រូវបានសមត្ថកិច្ច ប្រគល់ឲ្យទៅសាច់ញ្ញាតិ បងប្អូនក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យ ទៅតាមប្រពៃណី ៕


ចែករំលែក៖