ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រាចុះដេញក្មេងកុំឲ្យហែលទឹកត្រពាំង បែរជាលង់ខ្លួនឯងស្លាប់ទៅវិញ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ: កាលពីវេលាម៉ោង ២និង៣០នាទីរសៀលថ្ងៃអាទិត្យ ១រោច ខែ មិគសិរ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨ មានករណីបុរសម្នាក់លង់ស្លាប់ នៅចំណុចភូមិព្រៃស្រូល ឃុំពោធិ៍អង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

មន្រ្តីនគរបាលស្រុកបសេដ្ឋ បានឲ្យដឹងថាជនរងគ្រោះឈ្មោះ ទិត្យ ញ៉ាន ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បានលង់ទឹកស្លាប់នៅក្នុងទឹកត្រពាំង ខាង ជើងផ្ទះរបស់ខ្លួន ចម្ងាយ ៥០ ម៉ែត្រពីផ្ទះ។

មុនពេលកើតហេតុ ជនរងគ្រោះស្រវឹងស្រា ហើយឃើញក្មេងៗ កំពុងចុះងូតទឹកត្រពាំង ក៏ចុះដេញក្មេងៗឲ្យឡើងលើគោកព្រោះខ្លាចលង់ទឹកស្លាប់ តែជាអកុសលមិនលង់ក្មេងបែរជា លង់ខ្លួនឯងស្លាប់ទៅវិញ ពិតជាគួរឲ្យអាណិតណាស់ ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញ បានចុះពិនិត្យសព រួចបានសន្និដ្ឋានថាជនរងគ្រោះពិតជា​ស្លាប់​ដោយសារលង់ទឹកប្រាកដមែនក៏បាន ប្រគល់សពជូនក្រុមគ្រួសារ យកធ្វើបុណ្យ​តាមប្រពៃណី ៕ សហការី


ចែករំលែក៖