ព័ត៌មានទាន់ហេតុការណ៍៖

ហង្សក្រហមបំបែកកំណត់ត្រាទិញខ្សែបម្រើ Naby Keita ពីអាល្លឺម៉ង់

ចែករំលែក៖

ក្រុមហង្សក្រហមLiverpoolបានចុះហត្ថលេខាទិញខ្សែបម្រើ Naby Keita ពីក្រុមRB Leipzig របស់អាល្លឺម៉ង់។

Liverpoolបានយល់ព្រមលើតម្លៃខ្លួន៤៨លានផោនដើម្បីទិញ កីឡាករវ័យ២២ឆ្នាំក្នុងពេលជាប់កុងត្រាជាមួយនឹង Leipzig ហើយតម្លៃនេះខ្ពស់បំផុត ក្នុងប្រវត្តិសាស្រ្តរបស់ហង្សក្រហម ក្នុងការទិញកីឡាករមករួមក្រុម។

កំណត់ត្រាចាស់ ត្រឹមតែ៣៥លានផោនប៉ុណ្ណោះដែលជា ចំនួនទឹកប្រាក់របស់ ហង្សក្រហមចាយដើម្បីទិញខ្សែប្រយុទ្ធ Andy Carroll ពីក្រុមNewcastle កាលពីឆ្នាំ២០១១ ។

បើតាមកិច្ចសន្យាខ្សែបម្រើ Naby Keita មិនអាចទាន់មកលេងឲ្យ ក្រុមហង្សក្រហមនៅរដូវកាលនេះឡើយគឺចាំរហូតដល់ខែកក្កដា ឆ្នាំ២០១៨ ៕ ដេវីត


ចែករំលែក៖