ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋនៅក្នុងខណ្ឌសែនសុខ

ចែករំលែក៖

ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះផ្ទះល្វែងមួយកន្លែង បណ្តាលឲ្យឆេះទាំងរថយន្តមួយគ្រឿងផងដែរបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

ហេតុការណ៍នេះកើតឡើងកាលពីវេលារសៀល ថ្ងៃចន្ទ ៨រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

គេនៅមិនទាន់ដឹងពីមូលហេតុបង្កឲ្យអគ្គិភ័យកើតឡើងនៅឡើយទេ ។ សមត្ថកិច្ចជំនាញបាននិងកំពុងអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លើង ៕ តុង សីហា


ចែករំលែក៖