ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆាបឆេះរថយន្តនៅយានដ្ឋានជួសជុលរថយន្តមួយកន្លែងផ្អើលទាំងព្រឹកព្រលឹមនៅសែនសុខ

ចែករំលែក៖

ភ្នំពេញ៖ អគ្គិភ័យឆាបឆេះរថយន្តនៅយានដ្ឋានជួសជុលរថយន្តមួយកន្លែងយ៉ាងសន្ធោសន្ធៅបង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹម។

ហេតុការណ៍នេះបានកើឡើងនៅម៉ោង៦ព្រឹក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ នៅតាមណ្តោយផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថាមូលហេតុបណ្តាលមកពី ឆ្លងចរន្តអគ្គិសនីពីក្បាលអាគុយ ទើបបណ្តាលឲ្យឆាបឆេះរថយន្តនៅក្នុងយានដ្ឋាននេះ ហើយការខូចខាតមានរថយន្ត៣គ្រឿង មួយគ្រឿងម៉ាកម៉ែកសឺដែសឆេះមួយកំណត់មុខ , ឡិចស៊ីស និងតាកូម៉ា ខូចខាតបន្តិចបន្តួច។ ម្ចាស់ទីតាំងនេះឈ្មោះ សុខ រតនា អាយុ៣០ឆ្នាំ ជាងជួសជុលរថយន្ត ។

នៅក្នុងគ្រោះអគ្គិភ័យនេះដែររថយន្តការិយាល័យអគ្គិភ័យចំនួន២គ្រឿងបានចេញអន្តរាគមន៍ ដើយប្រើប្រាស់ទឹកអស់១ឡាន ទើបភ្លើងរលត់ទៅវិញនៅម៉ោង៦និង១៥នាទី​ព្រឹកថ្ងៃដដែល ៕ជ្រោយពេជ្រ


ចែករំលែក៖